Jose ​ចេញ Spurs ​ឈ្នះ​តែ​ម្ដង ​លើ​ក្រុម Southampton ​២-១​

admin

​​ក្រុម Spurs ​បាន​យ​កឈ្នះ​លើ​ក្រុម Southampton ​បាន​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​បន្ទាប់​ពី​បណ្ដេញ​លោក Jose Mourinho ​ចេញ​ហើយ ​ក្រុម Spurs ​បាន​យក​លោក Ryan Manson ​មក​ដឹក​នាំ​ក្រុម​ជំនួស​វិញ។ ដោយ​ប្រកួត​ដំបូង​នៅ​យប់មិញ​នេះ ឃើញ​ថា​ទទួល​បាន​លទ្ធផល​ល្អ ​យក​ឈ្នះ​លើ​ក្រុម Southampton ​បាន​ក្នុង​លទ្ធផល ២-១។ ​ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ Gareth Bale ​១​គ្រាប់ និង Son ​មួយ​គ្រាប់ ​បន្ទាប់​ពី​ត្រូវ Southampton ​នាំ​មុខ​មុន​ដោយ Ings។

​ឆ្លង​កាត់​សប្ដាហ៍​ទី​៣៣ ​និង​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Spurs ​ស្ថិត​នៅ​លេខ​៦​ក្នុង​តារាង Premier League ​និង​ចាញ់​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

Next Post

Gundogan ​ថា​ទម្រង់​ថ្មី​របស់ UEFA ​ក៏​មិន​សូវ​ខុស​ពី Super League ​ប៉ុន្មាន​ដែរ​

​ខ្សែ​បម្រើ ​Ilkay Gundogan ​របស់​ក្រុម Manchester City ​ចេញ​មុខ​មក​បញ្ជាក់​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន ចំពោះ​ការ​តំឡើង​ចំនួន​ក្រុម​របស់ UEFA ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League ​។