បេីសិន PSG ចង់បាន​​ Moise Kean Everton ចេញហេីយតែតម្លៃគួរសមដែរ

admin

ក្លឹប Everton ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​លៃលក​ដាក់​លក់ Moise Kean ចេញ​ហើយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ តែ​មិន​ទាន់​កំណត់​ច្បាស់​ទេ​​ថា​ក្លឹប​ណា​នឹង​អាច​យក​គេ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន Kean កំពុង​រីករាយ​នឹង​ការ​លេង​នៅ​ក្លឹប PSG តែ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ក្រោយ​ពី​គេ​លេង​មិន​សូវ​បាន​ល្អ​នៅ​ក្លឹប​អាណាព្យាបាល Everton។ បុរស​សញ្ជាតិ​អ៊ីតាលី​ក្រោយ​ផ្ទេរ​ទៅ​ក្លឹប​បារាំង បង្ហាញ​ខ្លួន ២៣ ប្រកួត រក​បាន ១២ គ្រាប់ រាប់​ជា​ស្ថិតិ​ល្អ​គួរ​សម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​អ្នក​ជំនាញ​ព្យាករណ៍​លើ​ទីផ្សារ​ដោះដូរ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​ស្ករ​គ្រាប់​ខៀវ​បាន​ដាក់​តម្លៃ Kean គឺ​នៅ​ខ្ទង់ ៥០ លាន​អឺរ៉ូ ឬ​ជាង ៤៣ លាន​ផោន ដែល​តម្លៃ​នេះ​រាប់​ថា​ខ្ពស់​គួរ​សម ធៀប​នឹង​កីឡាករ​កំពូល​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ដូច​បាន​បញ្ជាក់​ខាង​លើ គឺ​មិន​ច្បាស់​នោះ​ទេ​ថា​ក្លឹប​ណា​មួយ​នឹង​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ បើ​សួរ​ថា​តើ​អាច​ជា​ក្លឹប PSG ឬ​អត់ ក៏​ពិបាក​ឆ្លើយ ព្រោះ​នៅ​ទី​នោះ​ក៏​គរ​ជើង​តំបន់​ប្រយុទ្ធ ហើយ​បើ​យក​ទៅ Kean ក៏​បាន​ត្រឹម​បម្រុង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Next Post

លោក Perez៖ ខ្ញុំ​មិន​ខ្វល់​ទេ អំពីរឿង​នរណា​ចេញ​ពី Super League ទេ

លោក Folrentiono Perez បាន​និយាយ​ថា លោក​ហាក់​មិន​សូវ​បារម្ភ​ឡើយ បន្ទាប់​ពី​ឮ​ដំណឹង Chelsea និង Manchester City ជា​ក្រុម​របស់​អង់គ្លេស​ដំបូង​ចង់​ចាកចេញ​ពី Super League។