តោខៀវ Chelsea ឡេីងទៅវគ្គផ្ដាច់ព្រ័ត្រ​​ FA CUP ក្រោយពីទំលាក់ Manchester City កាលពីយប់មិញ

admin

​ក្រុម​មេឃ​ខៀវ Manchester City ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម​តោ​ខៀវ Chelsea ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ​។

សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម Chelsea ​ពិត​ជា​រៀប​ចំ​ទម្រង់​លេង​បាន​ល្អ​មែនទែន។ ​ពួកគេ​បិទ​ជិត​តែ​ម្ដង ​មិន​ឱ្យ​ក្រុម Mancheste City ​ធ្វើ​អ្វី​បាន​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​ពួកគេ​ថែម​ទាំង​អាច​រក​ឱកាស​រក​បាន​១​គ្រាប់​ថែម​ទៀត ដោយ Ziyech ​នៅ​នាទី​៥៥។ ​១​គ្រាប់​នេះ ​គឺ​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង ​ជួយ​ឱ្យ​ក្រុម Chelsea ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​នៅ​យប់​នេះ ​ក៏​មាន​១​គូ​ទៀត​ដែរ ​គឺ​ក្រុម Leicester City ​ប៉ះ​ជាមួយ​ក្រុម ​Southampton ​ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប៉ះ​ជាមួយ​ក្រុម Chelsea ​។ ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ឆ្នាំ​២០២១​ខាង​មុខ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Next Post

Mason Greenwood ផ្ដាំផ្ញេីទៅ Man City ថាកុំទាន់អរអ្វីៗក៍អាចកេីតឡេីងបានដែរ

Mason Greenwood រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជម្នះ​របស់ United លើ Burnley ៣-១ កាល​ពី​យប់​មិញ ហើយ​បាន​ផ្ដាំ​ទៅ​កាន់ City ថា​​រឿង​គ្រប់​យ៉ាង​អាច​កើត​ឡើង​ក្នុង​ការ​ប្រជែង​ពាន​ Premier League។