អ្នកចាត់ការទួទៅរបស់ក្លឹប Bayern Munich ប្រកាស​លាលែង​តំណែង​គ្រូ​បង្វឹក Bayern ​នៅ​ចប់​រដូវ​កាល​នេះ​

admin

​លោក Hansi Flick ​បាន​ប្រកាស​ដំណឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​លោក​នឹង​លា​ឈប់​ពី​តំណែង​ដឹក​នាំ​ក្រុម Bayern Munich ​នៅ​ត្រឹម​ចប់​រដូវ​កាល​នវ​ហើយ។

​អ្នក​ចាត់ការ​វ័យ​ក្មេង​ដ៏​ជោគជ័យ​ខាង​លើ​នេះ ​ទើប​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Bayern Munich ​ទេ ប៉ុន្តែ​ឃើញ​ថា​ទទួល​បាន​ផ្លែផ្ការ​ច្រើន​ណាស់។ ជាក់​ស្ដែង​រដូវ​កាល​មុន​លើក​ពាន​ក្នុង​លីគ​ទាំង​អស់​ហើយ ​និង​បាន​លើក​ពាន UEFA Champions League ​ថែម​ទៀត។ ​តែ​នៅ​រដូវ​កាល​នេះ​វិញ ​លោក​បែរ​ជា​មាន​ចិត្ត​ចាកចេញ​ពី​ក្រុម​ទៅ​វិញ។

​លោក Flick ​បាន​និយាយ​ថា​៖ “​ខ្ញុំ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្លឹប​តាំង​ពី​១​សប្ដាហ៍​មុន ថា​ខ្ញុំ​ចង់​បញ្ចប់​កិច្ច​សន្យា​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ​”។ ខណៈ​ដែល​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ចាកចេញ​នេះ ​នៅ​មិន​ទាន់​មាន​ខាង​ណា​ដឹង​ច្បាស់​នោះ​ទេ។ ​ដោយ​មាន​ប្រភព​ខ្លះ​ថា ​បុរស​វ័យ​៥៦​ឆ្នាំ​នេះ ​ទំនង​ជា​ទៅ​ដឹក​នាំ​ក្រុម​អាល្លឺម៉ង់​ហើយ ​ជំនួស​លោក Joachim Loew ​ដែល​នឹង​ចាកចេញ​នៅ​ចប់​ព្រឹត្តិការណ៍ Euro2020 ​នៅ​រដូវ​ក្ដៅ​នេះ៕

Next Post

តោខៀវ Chelsea ឡេីងទៅវគ្គផ្ដាច់ព្រ័ត្រ​​ FA CUP ក្រោយពីទំលាក់ Manchester City កាលពីយប់មិញ

​ក្រុម​មេឃ​ខៀវ Manchester City ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម​តោ​ខៀវ Chelsea ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ​។