លោក Thomas Tuchel ថាឆ្នាំក្រោយតោខៀវ Chelsea នឹងអាចប្រជែង​ពាន​ជាមួយ Man City​

admin

​ក្រុម​តោ​ខៀវ Chelsea ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Manchester City ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់​នេះ​ហើយ។

មុន​ការ​ប្រកួត​ខាង​លើ​ចាប់​ផ្ដើម ​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​លើក​សរសើរ​សមត្ថភាព​របស់​លោក Pep ​ជា​ខ្លាំង។ លោក ​បាន​ស្គាល់ Pep ​តាំង​ពី​កាល​ដឹក​នាំ​ក្រុម Bayern Munich ​ម្ល៉េះ ដែល​គ្រា​នោះ​លោក Tuchel ​នៅ​ធ្វើ​ការ​ឱ្យ​ក្រុម Dortmund ​នៅ​ឡើយ។ ​តែ​បច្ចុប្បន្ន​នេះ ​ពួកគេ​ទាំង​ពីរ​នេះ ​បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ក្រុម​ធំ​នៅ​អង់គ្លេស ​ហើយ​នឹង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​រាត្រី​នេះ​ទៀត។

ទន្ទឹម​គ្នា​នេះ​ដែរ ​លោក Tuchel ​បាន​អះអាង​ថា​ទៀត​ថា​រដូវ​កាល​នេះ​ក្រុម​របស់​លោក​មិន​អាច​ប្រជែង​ជាមួយ Man City ​បាន​ទេ ​ព្រោះ​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី​គ្នា​ខ្លាំង​ណាស់។ ​តែ​សម្រាប់​រដូវ​កាល​ក្រោយ​វិញ ​ក្រុម​តោ​ខៀវ ​នឹង​ប្រជែង​ខ្លាំង​ជាមួយ​ក្រុម​មេឃ​ខៀវ​មិន​ខាន ​ដោយ​មិន​ឱ្យ​មាន​ការ​នាំ​មុខ​ច្រើន​ពិន្ទុ​ដូច​ឆ្នាំ​នេះ​ឡើយ៕

Next Post

អ្នកចាត់ការទួទៅរបស់ក្លឹប Bayern Munich ប្រកាស​លាលែង​តំណែង​គ្រូ​បង្វឹក Bayern ​នៅ​ចប់​រដូវ​កាល​នេះ​

​លោក Hansi Flick ​បាន​ប្រកាស​ដំណឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​លោក​នឹង​លា​ឈប់​ពី​តំណែង​ដឹក​នាំ​ក្រុម Bayern Munich ​នៅ​ត្រឹម​ចប់​រដូវ​កាល​នវ​ហើយ។