Koeman កោះហៅកីឡាករទាំងជា ទាំងរបួស ត្រៀមប្រកួតផ្ដាច់ព្រ័ត្រ Copa del Rey តែអវត្តមានកីឡាករម្នាក់

admin

លោក Ronald Koeman ចង់ឱ្យក្រុម Barcelona មានការចូលរួមទាំងអស់គ្នា នៅចុងសប្ដាហ៍នេះ​ ដោយលោកបានកោះហៅកីឡាករសឹងតែទាំងអស់ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ទល់នឹង Athletic Club។

កីឡាករ Ansu Fati និង Neto ដែលរបួសក៏នឹងចូលរួមធ្វើដំណើរផងដែរ ប៉ុន្ដែកីឡាករ Barcelona ម្នាក់ដែលគ្មានវត្តមានគឺ Philippe Coutinho ដែលបានសូមការអនុញ្ញាតពីក្លិប ធ្វើដំណើរទៅប្រេស៊ីលព្យាបាលរបួសនៅទីនោះ។

កីឡាករ Barcelona ដែលត្រូវបានកោះហៅត្រៀមប្រកួត Copa del Rey វគ្គផ្ដាច់ព្រ័ត្រទល់នឹង Athletic Club មានដូចជា៖

អ្នកចាំទី: Marc-Andre ter Stegen, Neto (របួស), Inaki Pena, Arnau Tenas

ខ្សែការពារ: Sergino Dest, Gerard Pique, Ronald Araujo, Clement Lenglet, Jordi Alba, Sergi Roberto, Samuel Umtiti, Junior Firpo, Oscar Mingueza

ខ្សែបម្រើ: Sergio Busquets, Miralem Pjanic, Riqui Puig, Pedri, Matheus Fernandes, Frenkie de Jong, Ilaix Moriba

ខ្សែប្រយុទ្ធ: Antoine Griezmann, Martin Braithwaite, Lionel Messi, Ousmane Dembele, Francisco Trincao, Ansu Fati (របួស)

Next Post

មាន់ខ្នាយមាស Tottenham ចែកគ្នាម្នាក់មួយ​​ ១​ ពិន្ទិ​ជាមួយ Everton កាលពីយប់មិញ

​ក្រុម Everton ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Spurs ​ក្នុង​លទ្ធផល ២-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ។