Neymar ថា​ក្រោយ​ពី​ចប់​អាជីព​បាល់ទាត់ គេ​ចង់​ឡើង​ទៅ​ប្រកួត​នៅ​អាជីព​មួយ​នេះ

admin

Neymar ដែល​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ PSG ឡើង​មក​វគ្គ ៤ ក្រុម​ជា​លើក​ទី​ពីរ​ក្នុង​អាជីព ទើប​តែ​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​តម្រុយ​នៃ​ដំណើរ​ជីវិត​បន្ទាប់​របស់​គេ ក្រោយ​ពី​វិស័យ​បាល់ទាត់។

កីឡាករ​ប្រេស៊ីល​បច្ចុប្បន្ន​មាន​អាយុ ២៩ ឆ្នាំ​ហើយ ដោយ​ប៉ាន់ស្មាន​ទៅ​មុខ​យ៉ាង​ហោច​ណាស់​ក៏ ៦-៧ ឆ្នាំ​ទៀត​ដែរ ទើប​គេ​គិតគូរ​អំពី​ការ​ចូល​និវត្ត។ បញ្ជាក់​ពី​កីឡាករ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ខាង​លើ គេ​ក៏​ទទួល​ស្គាល់​ថា ការ​លេង​បៀរ Poker គឺ​ជា​ចំណូល​ចិត្ត​បន្ទាប់​ពី​បាល់ទាត់។

ឆ្លើយតប​ជាមួយ CNEWS ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ PSG និយាយ៖ “ជា​ការ​ពិត​រឿង​ហ្នឹង [រឿង​ដែល​គេ​មាន​គោលដៅ​ចង់​ក្លាយ​ជា​អ្នក​លេង​បៀរ​ Poker អាជីព] វា​ជា​រឿង​មួយ​ដែល​ខ្ញុំ​ស្រលាញ់​បំផុត ហើយ​ខ្ញុំ​គិត​ថា​បន្ទាប់​ពី​ការ​លេង​បាល់ទាត់ ខ្ញុំ​នឹង​ចង់​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួតប្រជែង​នានា តែ​មិន​ប្រើប្រាស់​ឈ្មោះ​ខ្ញុំ​នាម​ជា​កីឡាករ​បាល់ទាត់​មួយ​រូប​អ្វី​នោះ​ឡើយ”។

លោក​បន្ថែម៖ “បែប​នេះ​ក្រោយ​ចប់​អាជីព​បាល់ទាត់ រឿង​ហ្នឹង​គឺ​ជា​រឿង​ដែល​ខ្ញុំ​នឹង​ធ្វើ ហើយ​ភាព​ស្រដៀង​គ្នា​រវាង Poker និង​បាល់ទាត់ គឺ​ការ​ផ្តោត ដោយ​យើង​ត្រូវ​យល់​ពី​គូ​ប្រជែង​ឲ្យ​បាន​ច្បាស់ នោះ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​ប្រកួត”៕

Next Post

Koeman កោះហៅកីឡាករទាំងជា ទាំងរបួស ត្រៀមប្រកួតផ្ដាច់ព្រ័ត្រ Copa del Rey តែអវត្តមានកីឡាករម្នាក់

លោក Ronald Koeman ចង់ឱ្យក្រុម Barcelona មានការចូលរួមទាំងអស់គ្នា នៅចុងសប្ដាហ៍នេះ​ ដោយលោកបានកោះហៅកីឡាករសឹងតែទាំងអស់ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ទល់នឹង Athletic Club។