Luke Shaw ប្រាប់​ឈ្មោះ​មិត្ត​រួម​ក្រុម​នៅ United ដែល​មាន​ល្បឿន​លឿន​បំផុត តែ​ជា​កីឡាករ​មិន​សូវ​បាន​លេង

admin

Luke Shaw ថ្មីៗ​នេះ​បាន​និយាយ​នៅ​កម្មវិធី​មួយ ដោយ​លើក​ឡើង​នូវ​រឿងរ៉ាវ​មួយ​ចំនួន ហើយ​ក៏​មាន​ពាក់ព័ន្ធ​នឹង​កីឡាករ​ដែល​មាន​ល្បឿន​លឿន​បំផុត​ប្រចាំ​ក្រុម​ផង​ដែរ។

បើ​ទោះ​បី​ជា​កន្លង​មក Dean Henderson ជា​អ្នកចាំទី ធ្លាប់​អះអាង​ថា​ខ្លួន​ជា​ស្តេច​ល្បឿន​ប្រចាំ​ Old Trafford តែ​ការ​យល់​ឃើញ​របស់ Shaw មិន​គិត​ដូច្នោះ​ទេ ហើយ​និយាយ​ថា​កុំ​ថា​ឡើយ Top 10 ក៏ Henderson មិន​ទាន់​អាច​ឈាន​ដល់​នោះ​ដែរ។

ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប ខ្សែ​ការពារ​ស្លាប​ Shaw និយាយ៖ “ខ្ញុំ​គិត​ថា​គ្រប់​គ្នា​បាន​ដឹង​ហើយ គឺ Daniel James ដែល​គេ​មាន​ល្បឿន​លឿន​បំផុត​ប្រចាំ​ក្រុម ហើយ​ខ្ញុំ​មិន​គិត​ទេ​ថា Dean សូម្បី​តែ​ស្ថិត​នៅ Top 10 ដោយ​ខ្ញុំ​នៅ​តែ​ច្បាស់​ថា​ជា Daniel James”។

បន្ត​សួរនាំ​ដល់​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ល្អ​បំផុត និង​ជា​កីឡាករ​គំរូ​ក្នុង​ចិត្ត​របស់​ខ្លួន សម្រាប់ Shaw បាន​ជ្រើសរើស​យក Ashley Cole ដែល​ជឿ​ថា អតីត​កីឡាករ Chelsea រូប​នេះ សក្ដិសម​ជា​កីឡាករ​លេង​តំណែង​ការពារ​ស្លាប​ឆ្វេង​ល្អ​បំផុត​ក្នុង​លោក៕

Next Post

កាំភ្លេីងធំ​ Arsenal លត់ Slavia Pragu ​៤-០ ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League ​

​ក្រុម​កាំភ្លើង​ធ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម ​Slavia Prague ​ក្នុង​លទ្ធផល ​៤-០ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ Europa League ​កាល​ពី​យប់មិញ​នេះ សរុប​ទាំង​ពីរ​ជើង ​៥-១។