គ្រូ​បង្គោល​ក្លឹបក្លឹប Bayern ថា​ អាច​នឹង​មក​ដឹក​នាំ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ជំនួស​ Low វិញ​ក្រោយ​ Bayern ធ្លាក់​ពី​ UCL

admin

លោក​ Hansi Flick គ្រូ​បង្គោល​ក្លឹប​ Bayern Munich បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ លោក​អាច​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ជំនួស​លោក​ Joachim Low នៅ​ពេល​រដូវកាល​ក្ដៅ​ខាង​មុខ​ផង​ក៏​មិន​ដឹង​ ក្រោយ​ធ្លាក់​ពី​ប្រកួត​ UEFA Champions League ក្នុង​​ថ្ងៃ​នេះ​។

លោក​ Flick បាន​និយាយថា​៖” នៅ​ពេល​នេះ​ខ្ញុំ​នៅ​មាន​កុងត្រា​ជា​មួយ​ Bayern នៅ​ឡើយ​ទេ​ ខ្ញុំ​ម៉េច​ក៏​ដោយ​ខ្ញុំ​តែង​តែ​គិត​ថា​ នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ចំពោះ​​ខ្ញុំ​ អ្វី​ៗ​នឹង​កើត​ឡើង​តាម​ធម្មតា​ឬ​ក៏​យ៉ាង​ណា​ ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ម៉េច​នឹង​ស្ថានភាព​បែប​នោះ​ “។

លោក​បាន​បន្ត​ថា​៖” តែ​ម៉េច​ក៏​ការ​សម្រេច​ចិត្ត​ទៅ​ដឹក​នាំ​ក្លឹប​ណា​ផ្សេង​នោះ​គឺ​មិន​ស្ថិត​លើ​​ខ្ញុំ​ទេ​គឺ​ ស្ថិត​នៅ​គ្រួសារ​របស់​ខ្ញុំ​ ទោះ​ទៅ​ដឹក​នាំ​នៅ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក៏ដោយ”។

លោក​ Flick បាន​ដឹកនាំ​ Bayern ចាប់​ពីឆ្នាំ២០១៩មក ដោយ​អាច​នឹង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ៕

Next Post

Neymar ទម្លាយ​ពី​អនាគត​​ពេល​ខាង​មុខ​របស់​ខ្លួន​នៅ​ PSG ហើយ

ខ្សែ​ប្រយុទ្ធ​ Neymar បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TNT Sports Brazil កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅពេល​នេះ គេ​ពេញ​ចិត្ត​នឹង​នៅ​លេង​ឲ្យ​ក្លឹប​ Paris Saint Germain ជាងពេល​ណា​ទាំងអស់ ​។