កំភ្លេីងធំ Arsneal លុត Sheffield 3:0 ដល់ក្នុងដីកាលពីយប់មិញ

admin

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម Sheffield ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម​របស់​លោក Arteta ​ដែល​ធ្វើ​មិន​បាន​ល្អ​នៅ Europa League ​នោះ ​បែរ​ជា​មាន​ទម្រង់​លេង​ប្រសើរ​ឡើង​វិញ ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Sheffield ​នៅ​យ​ប់មិញ។ ពួកគេ​រក​បាន​ដល់​ទៅ​៣​គ្រាប់ ​ក្នុង​ការ​ប្រកួត​នេះ ដោយ​៣​គ្រាប់​នោះ​រក​បាន​ដោយ ​Lacazette ​២​គ្រាប់ ​និង Martinelli ​១គ្រាប់​ផង​ដែរ។ជាមួយ​លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Arsenal ​ឡើង​ដល់​លេខ​៩​ក្នុង​តារាង​ហើយ ​ដោយ​លេង​៣១​ប្រកួត​មក​នេះ ​មាន​៤៥​ពិន្ទុ។ ​តាម​ចំណាត់​ថ្នាក់​នេះ​ក្រុម​កាំភ្លើង​ធំ ​នៅ​ចាញ់​ពិន្ទុ​ក្រុម​លេខ​៤ ដល់​ទៅ​១០​ពិន្ទុ​ទៀត​ឯ​ណោះ ខណៈ​ដែល​ការ​ប្រកួត​វិញ​នៅ​សល់​តែ​៧​ប្រកួត​ទៀត​ទេ៕

Next Post

PSG ចង់បាន Salanh បេីសិនជា Mbappe ចាក់ចេញពីក្លឹប

ក្លឹប PSG ​បាន​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ Mohamed Salah ​មក​រួម​ក្រុម ប្រសិន​បើ​កីឡាករ Kylian Mbappe ​ ពិត​ជា​សម្រេច​ចិត្ត​ចាកចេញ​ពី​បារាំង​មែន។