មួយគ្រប់ចុងម៉ោងពី Alexander-Arnold ​ជួយអោយ Liverpool ​បាន​ ៣​ពិន្ទុ​ពី Aston Villa ​ទាងលំបាក​

admin

Trent Alexander-Arnold ​រក​គ្រាប់​បាល់​ចុង​ម៉ោង ជួយ​ក្រុម Liverpool ​យក​ឈ្នះ​លើ​ក្រុម Aston Villa ​បាន​ក្នុង​លទ្ធផល ២-១ សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ប្រកួត​នៅ​នាទី​៤៣​ Watkins ​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុម Aston Villa ​បាន​ក្នុង​លទ្ធផល ​១-០ ​មុន​ចប់​តង់​ទី​១។ ​យ៉ាងណាមិញ ​ឈាន​ដល់​តង់​ទី​២ ​Mohamed Salah ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​នៅ​នាទី​៥៧។ ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​ Arnold ​ក៏​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន​វិញ ​នៅ​៩០+១។ ​ចប់​ការ​ប្រកួត Liverpool ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១។

​ការ​យក​បាន​៣​ពិន្ទុ​ចុង​ម៉ោង​នេះ ជួយ​ក្រុម​របស់​លោក Klopp ​ឡើង​ដល់​លេខ​៥​ក្នុង​តារាង Premier League ​នា​រដូវ​កាល​នេះ ​ឆ្លង​កាត់​៣១​ប្រកួត។ ​នៅ​សល់​៧​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល​នេះ​ហើយ ​ដូច្នេះ​ការ​ប្រកួត​ប្រជែង​យក Top4 ​ពិត​ជា​ស្វិតស្វាញ​មិន​ខាន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Next Post

កំភ្លេីងធំ Arsneal លុត Sheffield 3:0 ដល់ក្នុងដីកាលពីយប់មិញ

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម Sheffield ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។