អតីតកីឡាករបស់ Arsneal បាននិយាយថា​ កីឡាករ​ Arsenal គួរ​តែ​ត្រូវ​ម្នាក់​មួយ​ដៃ​កណ្ដាល​មុខ​ដើម្បី​ភ្ញាក់មុន​ពេល​លេង

admin

អ្នក​វិភាគ​កីឡា​បាល់ទាត់​លោក Martin Keown បាន​និយាយ​ថា កីឡាករ​របស់ Arsenal ត្រូវ​ការ​នរណា​ម្នាក់​ដាក់​ពួក​គេ​ម្នាក់​មួយ​ដៃ​កណ្ដាល​មុខ ដើម្បី​ភ្ញាក់ឡើង បន្ទាប់​ពី​របូត​គ្រាប់​បាល់​​នៅ​​ម៉ោង​បន្ថែម​ទល់​នឹង Slavia Prague។

Arsenal បាន​ធ្វើ​ការ​នាំ​មុខ​​​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​ពាន Europa League នៅ​កីឡដ្ឋាន Emirates នាទី​៨៦​​ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Nicolas Pepe។ ប៉ុន្តែ​នាទី​៩០+៤ ទៅ​ហើយ Tomas Holes អាច​រក​គ្រាប់​តាម​ស្មើ​ឲ្យ Slavia Prague​ វិញ។

ក្រុម​លោក Mikel Arteta បាន​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​និង​ខកខាន​ឱកាស​​នៅ​ដើម​ការ​ប្រកួត មុន​​ចន្លោះប្រហោង​ការពារ​ពី​បាល​ជ្រុង​របស់​គូប្រកួត ធ្វើ​ឲ្យ​ពួក​គេ​បាន​ត្រឹម​ស្មើ​គ្នា ១-១។ គ្រាប់​បាល់​ចុង​ម៉ោង​នេះ​បាន​ធ្វើ​ឲ្យ​លោក Martin Keown ដែល​ជា​អតីត​កីឡាករ​របស់​កាំភ្លើង​ធំ​មួយ​រូប​មិន​សប្បាយ​ចិត្ត​ឡើយ។

Martin ​ដែល​ធ្លាប់​លេង​ឲ្យ Arsenal ពី​ឆ្នាំ​១៩៩៣-២០០៤ បាន​លើក​ឡើង​ថា ក្នុង​វគ្គ​ទី​មួយ​វា​បាន​ក្លាយ​ជា​រឿង​ភ័យព្រួយ ពួក​គេ​លេង​មិន​ដូច​កាល​ប៉ះ West Ham កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​សោះ។ វា​ហាក់​ដូច​ជា​គ្មាន​សកម្មភាព​ក្នុង​ការ​ប្រកួត។ ពួក​គេ​គួរ​តែ​ត្រូវ​ការ​នរណា​ម្នាក់​ជួយ​ទះ​ឬវាយម្នាក់​មួយ​ដៃ​ឲ្យ​ចំ​មុខ មុន​ពេល​​ក្រោក​ពី​ដេក និង​ចាប់​ផ្ដើម​ការ​ប្រកួត៕ ​

Next Post

អាជ្ញាកណ្ដាល Andujar ​៖ Mendy ​ទាញ​មែន តែ​មិន​ដល់​កម្រិត​ប៉េណាល់ទី​

លោក Juan Andujar Oliver ​អតីត​អាជ្ញាកណ្ដាល​ឆ្នើម​របស់​អេស្ប៉ាញ ​ដែល​បាន​មើល​ការ​ប្រកួត បញ្ជាក់​ថា Mendy ​ពិត​ជា​ទាញ Martin Braithwaite ​មែន ប៉ុន្តែ​វា​មិន​ទាន់​ដល់​កម្រិត​ត្រូវ​ផ្ដល់​ប៉េណាល់ទី​នោះ​ទេ។