Jovic ចង់ទៅ Real វិញក្រោយពីមិនសូវជាសប្បាយចិត្តជាមួយនឹង Frankfurt

admin

ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង​ឲ្យ​ក្លឹប​ Eintracht Frankfurt កីឡាករ​ Luka Jovic បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា គេ​នឹង​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​ Real Madrid វិញ​នៅ​ចុងរដូវកាល​នេះ​។

Jovic បាន​និយាយថា​៖” អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា ខ្ញុំ​ជា​កីឡាករ​ពេញ​សិទ្ធ​របស់​ក្លឹប​ Real Madrid អញ្ចឹង​ហើយ​ខ្ញុំ​នឹង​ត្រលប់​ទៅ​ក្លឹប​ហ្នឹង​វិញ​នៅ​ចុង​រដូវកាល​​នេះ​ “។

កីឡាករ​នេះ​បាន​បន្ត​ថា​៖” និយាយ​ឲ្យ​ត្រង់​ៗ​ទៅ​ ខ្ញុំ​មិន​ពេញ​ចិត្ត​មក​លេង​ឲ្យ​ក្លឹប​រាល់ថ្ងៃ​នេះ​ ២-៣​ខែ​ហើយ​ “។

Jovic ជា​ខ្សែ​ប្រយុទ្ធ​របស់​ Real ដែល​មក​លេង​ឲ្យ​ Frankfurt ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ​២០២១​នេះ​មក​ ដោយ​ចូល​រួម​លេង​បាន​ ១២​ប្រកួត​ រក​គ្រាប់​បាល់​បាន​ ៣​គ្រាប់​ និង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១​ខាង​មុខ​៕

Next Post

អតីតកីឡាករបស់ Arsneal បាននិយាយថា​ កីឡាករ​ Arsenal គួរ​តែ​ត្រូវ​ម្នាក់​មួយ​ដៃ​កណ្ដាល​មុខ​ដើម្បី​ភ្ញាក់មុន​ពេល​លេង

អ្នក​វិភាគ​កីឡា​បាល់ទាត់​លោក Martin Keown បាន​និយាយ​ថា កីឡាករ​របស់ Arsenal ត្រូវ​ការ​នរណា​ម្នាក់​ដាក់​ពួក​គេ​ម្នាក់​មួយ​ដៃ​កណ្ដាល​មុខ ដើម្បី​ភ្ញាក់ឡើង បន្ទាប់​ពី​របូត​គ្រាប់​បាល់​​នៅ​​ម៉ោង​បន្ថែម​ទល់​នឹង Slavia Prague។