Arsenal របូតគ្រាប់ចុងម៉ោងបានត្រឹមជាមួយស្មេីជាមួយក្រុមភ្ញៀវ Slavia Prague

admin

​ក្រុម​កាំភ្លើង​ធំ Arsenal ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Slavia Prague ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa Leaegue ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​សឹង​តែ​គ្មាន​គ្រាប់​បាល់​ទៅ​ហើយ ​ប៉ុន្តែ​ឈាន​ដល់​ចុង​ម៉ោង ​ក៏​កើត​មាន​គ្រាប់​បាល់​ភ្លាម​តែ​ម្ដង។ ​នៅ​នាទី​៨៦ ​Pepe ​ក៏​រក​បាន​១​គ្រាប់​នាំ​មុខ​មុន​ឱ្យ​ក្រុម Arsenal ​ប៉ុន្តែ​ការ​នាំ​មុន​នេះ ​មិន​បញ្ចប់​ទៅ​នោះ​ទេ ពោល​គឺ​នៅ​នាទី​៩០+៣ ​Holes ​ក៏​អាច​រក​គ្រាប់​បាល់​បាន​វិញ​តាម​ស្មើ ១-១ ​តែ​ម្ដង។

​១គ្រាប់​ចុង​ម៉ោង​របស់ Praha ​នេះ ​ត្បិត​លទ្ធផល​ស្មើ​គ្នា​មែន ប៉ុន្តែ​វា​ហាក់​ដូចជា​ធ្វើ​ឱ្យ​ក្រុម Arsenal ​​មាន​អារម្មណ៍​បរាជ័យ​ទៅ​ហើយ។ ពួកគេ​សម​ណាស់​ទទួល​បាន​ជ័យជម្នះ​ប្រកួត​នេះ តែ​ចុង​ក្រោយ​បែរ​ជា​បាន​ត្រឹម​ស្មើ​គ្នា​ទៅ​វិញ៕

Next Post

UEFA ​ព្រមាន​អាជ្ញាកណ្ដាល ​ហាម​រឿង​សុំ​ហត្ថលេខា​កីឡាករ​

​សហព័ន្ធ​បាល់ទាត់ UEFA ​បាន​ចេញ​សេចក្ដី​ព្រមាន​មួយ​ទៅ​លើ​ក្រុម​អាជ្ញាកណ្ដាល ​ថា​មិន​ត្រូវ​ទៅ​សុំ​ហត្ថលេខា​កីឡាករ​នោះ​ទេ ​ទោះ​ស្ថិត​ក្នុង​កាលទេសៈ​ណា​ក៏​ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​