លឺថា Manchester United ចង់លក់ Lingard ឲ្យ​ West Ham

admin

ក្លឹប​ Manchester United បាន​ដាក់​លក់​ខ្សែ​បម្រើ​ខ្ចី​ជើង​របស់​ខ្លួន​ Jesse Lingard ទៅ​ឲ្យ​ក្លឹប​ West Ham United ទិញ​សម្រាប់​រដូវកាលក្ដៅ​ខាង​មុខហើយ​ បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob កាលពីពេលថ្មីៗនេះ។

ក្លឹប​ខាង​លើ​បាន​ដាក់​ Lingard លក់​ក្នុង​តម្លៃ​ជាង​ ៣៥​លាន​ដុល្លារ​ ដែល​ជា​តម្លៃ​ទ្វេដង​នូវ​តម្លៃ​ខ្លួន​របស់​ខ្សែ​បម្រើ​រូប​នេះ​នៅ​ពេល​នេះ​។

តាម​ពិត​ទៅ​ដោយ​សារ​តែ​ខាង​ West Ham ចង់​បាន​កីឡាករ​ខ្ចី​ជើង​ Lingard ​នេះ​ពេក​ក្រោយ​ខ្សែ​បម្រើ​​រូប​នេះ​ឡើង​ជើង​ខ្លាំង​នៅ​ពេល​មក​លេង​ឲ្យ​ក្លឹប​របស់​ខ្លួន​ តែ​ខាង​ Man Utd មិន​សូវ​ជា​ចង់​លក់​ចេញ​ទើប​ក្លឹប​នេះ​បាន​ដំឡើង​ថ្លៃ​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lingard មក​លេង​ឲ្យ​ West Ham តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១​មក​ ដោយ​ចូល​រួម​លេង​បាន ៨​ប្រកួត​ រក​គ្រាប់​បាល់​បាន​ ៦គ្រាប់​ និង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១៕

Next Post

Arsenal របូតគ្រាប់ចុងម៉ោងបានត្រឹមជាមួយស្មេីជាមួយក្រុមភ្ញៀវ Slavia Prague

​ក្រុម​កាំភ្លើង​ធំ Arsenal ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Slavia Prague ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa Leaegue ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​នៅ​យប់មិញ​នេះ​។