Romos បាននិយាយថាបេីសិនជា Barcelona គ្មាន Messi គ្មានបានពានច្រេីនចឹងទេ

admin

ខ្សែ​ការពារ​ឆ្នើម Sergio Ramos បាន​គិត​ថា Real Madrid អាច​នឹង​ឈ្នះ​បាន​ច្រើន​ជាង​បច្ចុប្បន្ន ប្រសិន​បើ Lionel Messi មិនមែន​ជាកីឡាករ​របស់ Barcelona។

ប្រធាន​ក្រុម​របស់ Real Madrid រូប​នេះ​បាន​ឈ្នះ​ពាន Champions League ៤​ដង ​ ប៉ុន្តែ​​ការ​ឈ្នះ​ពាន La Liga ចំនួន​៥​ដង​របស់​គេ បាន​ត្រឹម​ស្មើ​ពាក់​កណ្ដាល​នៃ​ការ​ឈ្នះ​របស់ Messi ប៉ុណ្ណោះ។ និយាយ​ក្នុង​វីដេអូ​ឯកសារ​របស់​គេ​ដែល​មាន​ឈ្មោះ​ថា “The Legend of Sergio Ramos” Romos បញ្ជាក់​ថា៖ “ពួក​យើង​បាន​ជួប​បញ្ហា​ទល់​នឹង​ Messi អំឡុង​ពេល​ច្រើន​ឆ្នាំ​មក​នេះ”។

Romos បន្ថែម​ទៀត​ថា៖ “ប្រហែល​ ប្រសិន​បើ Barcelona មិនមាន Messi ពួក​យើង នឹង​អាច​ឈ្នះ​ពាន​ច្រើន​ជាង​នេះ។ មាន​ពេល​មួយ​ដែល​យើង​ប្រឈម​មុខ​នឹង Barcelona ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។​ ពួក​យើង​មាន​​គ្រូ​ដ៏​អស្ចា្យ​គឺ​ Mourinho ប៉ុន្តែ​វា​នៅ​តែ​ពិបាក​ដើម្បី​ឈ្នះ​ពួក​គេ”៕

Next Post

តោខៀវ Chelsea យកឈ្នះ Porto ដូចជាគ្មានអីពិបាកសោះកាលពីយប់មិញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Porto ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។