លោក Terzic ថា Pep កុំទាន់សប្បាយចិត្តយប់មិញឈ្នះទាំងភ័យទេ​

admin

គ្រូ​​របស់ Borussia Dortmund លោក EdinTerzic បាន​ព្រមាន​ទៅ​កាន់ Manchester City និង Pep Guardiola ថា ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​របស់​ពួក​គេ​មិន​ទាន់​ចប់​ទេ ត្បិត​ចាញ់​នៅ Etihad ២-១ ក៏​​ដោយ។


ការ​ប្រកួត​ម្ចាស់​ផ្ទះ Man City បាន​បើក​ការ​នាំ​មុខ​មុន​​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Kevin De Bruyne មុន​ពេល Marco Reus ជា​អ្នក​តាម​ស្មើ​ឲ្យ Dortmund។ ការ​ប្រកួត​ឈាន​ដល់​នាទី​៩០​ទៅ​ហើយ​ ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស Phil Foden បាន​រក​គ្រាប់​ចុងក្រោយ ជួយ City ឈ្នះ ២-១ សម្រាប់​ជើង​ទី​មួយ​ពាន Champions League។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក EdinTerzic បាន​និយាយ​ថា៖ “Pep បាន​ផ្ដល់​ពាក្យ​ល្អ​មក​កាន់​ខ្ញុំ​ពេល​ចប់​ការ​ប្រកួត ប៉ុន្តែ​ពួក​យើង​មិន​ទាន់​ចប់​ទេ។ ពួក​យើង​នឹង​ជួប​គ្នា​​ម្ដង​ទៀត​នៅ​៨​ថ្ងៃ​បន្ទាប់។ វា​ទើប​តែ​បាន​ពាក់​កណ្ដាល​ផ្លូវ​ទេ។ ពួក​យើង​​នឹង​ត្រៀម​យក​ឈ្នះ​វិញ ដើម្បី​បាន​ឈាន​ទៅ​កាន់​វគ្គ​បន្ត”។

ការ​ប្រកួត​ជើង​ទី​ពី​រវាង Borussia Dortmund និង Manchester City ដែល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អាល្លឺង់​ក្នុង​កីឡដ្ឋាន Signal-Iduna Park នឹង​លេង​នៅ​ថ្ងៃ​ទី ១៤ ខែ មេសា​ខាង​មុខ​នេះ៕

Next Post

Klopp ​ថា​អាជ្ញាកណ្ដាល​អត់​យុត្ដិធម៍​សោះ ​យប់មិញ​

​ក្រុម Real Madrid ​បាន​បំបាក់​ក្រុម Liverpool ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។