មុនកាលប្រកួតសំខាន់មកដល់លោក Zidane ថាអីឡូវនាំគ្នាមេីលស្រាលក្រុមលោកណាស់

admin

លោក Zinedine Zidane គ្រូ​បង្គោល​ក្លឹប Real Madrid បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​នេះ​ថា ក្លឹប​របស់​លោក ត្រូវ​បាន​គេ​មើល​ស្រាល។

តប​នឹង​សំណួរ​ដែល​សួរ​ថា ក្លឹប Real Madrid ត្រូវ​បាន​គេ​មើល​ស្រាល​ ឬ យ៉ាង​ណា​នៅ​មុន​ពេល​ប៉ះ​ Liverpool ភ្លាមៗ​នោះ​លោក​ Zidane ក៏​បាន​ឆ្លើយ​ថា៖ ” នែ… ប្រាកដ​ណាស់​ ខ្ញុំ​ក៏​គិត​អញ្ចឹង​ដែរ ” ។

លោក​បាន​បន្ត​ថា៖ ” នៅ​ចុង​បញ្ចប់​ យើង​សក្ដិសម​នឹង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត។ អ្វី​ដែល​យើង​អាច​ផ្ដោត​បាន​នោះ​ ការងារ​ប្រចាំ​ថ្ងៃ​។ ក្រុម​នេះ​មិន​ដែល​ចុះ​ចាញ់​ឡើយ​លើ​រឿង​គ្រប់​យ៉ាង ” ។

Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍​ក្លឹប Liverpool នៅ​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ វេលា​ម៉ោង ២យប់​រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា) សម្រាប់​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champions League៕

Next Post

Dortmund នឹងវៃ Sancho ចេញជំនួស Haaland បេីសិនមានក្លឹបណាអោយថ្លៃត្រូវ

លោក​ Hans-Joachim Watzke នាយក​ប្រតិបត្តិ​ក្លឹប​ Borussia Dortmund បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​នឹង​លក់​ខ្សែ​បម្រើ​ Jadon Sancho ជំនួស​ខ្សែ​ប្រយុទ្ធ​ Erling Haaland ប្រសិន​មាន​ក្លឹប​ណា​ត្រូវ​ការ​។