AT Madrid ចាញ់ Sevilla យប់មិញធ្វេីអោយការប្រជែងពានរង្វាន់ La Liga កាន់តែក្ដៅឡេីង

admin

​ក្រុម Atletico Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Sevilla ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ Sevilla ​លេង​ក្នុង​ដី​ខ្លួន​ឯង​បាន​ល្អ​ណាស់។ ​ពួកគេ​អាច​បិទ​មិន​ឱ្យ​ក្រុម AT Madrid ​ធ្វើ​អ្វី​បាន​នោះ​ទេ ​ហើយ​ក៏​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ថែម​ទៀត​នៅ​នាទី​៧០ ​ដោយ Acuna ​។ ​១​គ្រាប់​នេះ​គឺ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង ​ព្រោះ​ក្រុម​ទាំង​ពីរ​មិន​អាច​ស្វែង​រក​ឱកាស​ទម្លាយ​សំណាញ់​ទី​បាន​ឡើយ។

​បរាជ័យ​១​នេះ ​បាន​ធ្វើ​ឱ្យ AT Madrid ​កាន់​តែ​កៀក​ក្នុង​ការ​បាត់​បង់​តំណែង​លេខ​១​កំពូល​តារាង​ទៅ​ហើយ។ ជាក់​ស្ដែង​ពេល​នេះ ​ពួកគេ​នៅ​លេខ​១ ​មាន​៦៦​ពិន្ទុ ​និង​លេខ​២ Real Madrid ​វិញ​មាន​៦៣​ពិន្ទុ ឆ្លង​កាត់​២៩​ប្រកួត​ដូច​គ្នា។ ដោយ​ឡែក Bacelona ​នៅ​លេខ​៣​នោះ​មាន​៦២​ពិន្ទុ ​និង​លេង​ទើប​បាន​២៨​ពិន្ទុ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​ឈ្នះ​១ប្រកួត​ទៀត​នឹង​ឡើង​លេខ​២​វិញ ​មាន​៦៥​ពិន្ទុ ​ចាញ់ AT Madrid ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

Next Post

ការប្រកួតរវាង Cadiz ជាមួយនឹង Valencia ត្រូវបានផ្អាកបន្ទាប់ពីមានការរេីសអើង​ពូជសាសន៍

ក្រុម​ Valencia បាន​ដើរ​ចេញ​ពី​ទីលាន​ អំឡុង​ពេល​កា​ប្រកួត​​ចាញ់ Cadiz ២-១ ក្នុង​ពាន La Liga កាល​ពី​យប់​មិញ បន្ទាប់​ពី​មាន​ការរើសអើង​ពូជសាសន៍។