នេះ​ហើយ​ជាមូល​ហេតុ​ដែលការប្រកួត​ជម្រុះ World Cup នៅ​អឺរ៉ុប​មិន​ប្រើ VAR ឬ Goal-Line

admin

ជំនួប​ដ៏​ចម្រូងចម្រាស​រវាង​ជម្រើស​ជាតិ​ព័រទុយហ្គាលល់​ ទល់​នឹង​ស៊ែប៊ី ត្រូវ​បាន​លើក​មក​ជជែកវែកញែក​​បែក​ផ្សែង ដោយ​ឆ្ងល់​ថា​ហេតុ​អ្វី​ការ​លេង​ជម្រុះ World Cup នៅ​អឺរ៉ុប​មិន​ប្រើ​បច្ចេកវិទ្យា VAR ឬ Goal-Line?

Cristiano Ronaldo ត្រូវ​បាន​អាជាកណ្ដាល​បដិសេធ​គ្រាប់​បាល់​ចុង​ម៉ោង ធ្វើ​ឲ្យ​ជំនួប​រវាង​ព័រទុយហ្គាលល់​ ​នឹង​ស៊ែប៊ី​បញ្ចប់​ត្រឹម​លទ្ធផល ២-២។ ខ្សែ​ប្រយុទ្ធ​របស់​ Juventus រូប​នេះ​ខឹងសម្បារ​ជា​រហូត​ដល់​ថ្នាក់​ដោះ​ស្លាក​ប្រធាន​ក្រុម​គប់​ចោល និង​ដើរ​ចេញ​ពី​ទីលាន​ទាំង​ការ​ប្រកួត​មិន​ទាន់​ចប់។

ទាក់ទង​​នឹង​ការ​មិន​ប្រើ​បច្ចេកវិទ្យា VAR ឬ Goal-Line ដោយ​សារ​តែ ក្រុម​ប្រទេស​តូច​ៗ​មួយ​ចំនួន​​ក្នុង​តំបន់​អឺរ៉ុប​​មិន​មាន​លទ្ធភាព​​បំពាក់​បច្ចេកវិទ្យា​២​នេះ​ក្នុង​កីឡដ្ឋាន​របស់​ពួក​គេ។ ដូច្នេះ​ដើម្បី​ស្មើភាព​គ្នា​ស្ថាប័ន​គ្រប់គ្រង​បាល់​ទាត់​បាន​​សម្រេច​មិន​ឲ្យ​ដាក់ VAR ឬ Goal-Line គ្រប់​កីឡដ្ឋាន​ទាំង​អស់ ដោយ​ផ្ដល់​សិទ្ធ​លើ​អាជ្ញាកណ្ដាល​ជា​ធំ៕ ​​​​​

Next Post

At Madrid ចង់​បំពេញ​បំណង​ Liverpoool ដោយ​ផ្តល់​ជូន Suarez តែ​សុំ​កីឡាករ​ម្នាក់​នេះ​មក​វិញ

តាម​របាយការណ៍​សារព័ត៌មាន​អេស្ប៉ាញ Los Rojiblancos បាន​ចុះ​ផ្សាយ​ ក្លឹប Atletico Madrid ​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ផ្តល់​ជូន Luis Suarez ឲ្យ​ទៅ​ក្លឹប Liverpool ក្រោយ​មាន​ដំណឹង​ថា​ហង្ស​ក្រហម​ចង់​បាន​កីឡាករ​អ៊ុយរុយហ្គាយ​ឲ្យ​ត្រលប់​ទៅ​ចូលរួម​ជា​លើក​ទី ២។