អ្នក​ចាំទី Sevilla ​ឡើងមក​រក​គ្រាប់​បាល់​ជួយ​ក្រុម​តាម​ស្មើ ​Valladolid ​១-១ ​

admin

​ក្រុម Sevilla ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Valladolid ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុម​ម្ចាស់​ផ្ទះ Valladolid ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​នៅ​នាទី​៤៤ ​ដោយ​ការ​ទាត់​ប៉េណាល់ទី​របស់ Orellana ​។ ​យ៉ាងណាមិញ​ការ​ប្រកួត​នេះ Sevilla ​ប្រឹង​បុក​វិញ​ណាស់ ​រហូត​ដល់​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នាទី​៩០+៤ ​ហើយ​មាន​ការ​លើក​បាល់​ជ្រុង​ផង​នោះ ​ទើប​អ្នក​ចាំទី Bounou ​ឡើង​មក​ជួយ​តែត ​និង​រក​គ្រាប់​បាល់​បាន​ឱ្យ​ក្រុម​តាម​ស្មើ​តែ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រុម Sevilla ​នា​រដូវ​កាល​នេះ​កំពុង​ឈរ​នៅ​លេខ​៤​ក្នុង​តារាង La Liga ​ដោយ​មាន​៥៥​ពិន្ទុ។ ​ស្រប​ពេល​ក្រុម Barcelona ​មាន​៥៩ ​(សល់​១​ប្រកួត) ​ក្រុម Real Madrid ​មាន​៦០ ​និង​ក្រុម​លេខ​១ Atletico Madrid ​មាន​៦៣​ពិន្ទុ៕

Next Post

Juventus ចង់នាំយកកីឡាករវៃទើប​តែ ២២ ឆ្នាំ​ឲ្យ​មក​សហការ​ជាមួយ Ronaldo

ក្រុម​យក្ស​អ៊ីតាលី Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ឃើញ​យុវជន​ឆ្នើម​វ័យ ២២ ឆ្នាំ​គឺ​កីឡាករ Ginaluca Scamacca ​ឲ្យ​ចង់​មក​ចាប់​ដៃ​គូ​ជាមួយ​ Cristiano Ronaldo នៅ​តំបន់​ប្រយុទ្ធ​ខាង​មុខ។