Hazard ប្រសិនបេីហ៊ានវះកាត់ជាលេីកទីបីនឹងអាចបាត់បង់អាជីពបាល់ទាត់

admin

​គ្រូ​ពេទ្យ​ជំនាញ​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Eden Hazard ​នឹង​មិន​អាច​លេង​បាល់​បាន​ទៀត​ទេ ​ប្រសិន​បើ​គេ​វះកាត់​ជា​លើក​ទី​៣​លើ​របួស​ក​ជើង​។

​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​មាន​បញ្ហា​របួស​ជាប់​តែ​ម្ដង ​បន្ទាប់​ពី​ផ្លាស់​មក​លេង​នៅ​ក្រុម Real Madrid ​នា​ឆ្នាំ​២០១៩​មក។ ​ដោយ​ឡែក​នៅ​ពេល​ថ្មី​ៗ​នេះ ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា Hazard ​មាន​បញ្ហា​របួស​ក​ជើង ​ដែល​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់​ទៀត​ផង​ដែរ។ ដោយ​ការ​វះ​កាត់​នេះ ​គឺ​ជា​ការ​វះ​កាត់​លើក​ទី​៣​ហើយ​សម្រាប់​គេ។

​លោក Jose Gonzalez ​ដែល​ជា​គ្រូ​ពេទ្យ​ជំនាញ​ម្នាក់​របស់​អេស្ប៉ាញ ​បាន​បញ្ជាក់​ថា​ការ​វះកាត់​លើក​ទី​៣ ​អាច​នឹង​បញ្ចប់​អាជីព​របស់ Hazard ​តែ​ម្ដង។ ​ការ​វះកាត់​ក​ជើង​លើក​ទី​៣ គឺ​មាន​ហានិភ័យ​ណាស់​សម្រាប់ Hazard ​។ វា​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​លេង​បាល់​ទៀត​នោះ​ទេ។ ​ក​ជើង ​ជា​របួស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត។

​សូម​បញ្ជាក់​ថា Hazard ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ឡុង​ហើយ ​ដើម្បី​ពិគ្រោះ​យោបល់​រឿង​វះកាត់​របួស​របស់​គេ​នេះ។ ខណៈ​ដែល​អតីត​កីឡាករ Chelsea ​រូប​នេះ​តាំង​ពី​មក​អេស្ប៉ាញ ​ញាំញី​ដោយ​របួស​ខ្លាំង​ណាស់៕

Next Post

Tottenham បានធ្លាក់ក្រោយមថ្វីជេីង Dinamo Zagreb ដោយមិនអស់ចិត្ត

​ក្រុម Spurs ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Europa League ​ទៅ​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Dinamo Zagreb ​ក្នុង​លទ្ធផល ៣-០ ​នៅ​ជើង​ទី​២ ​សរុប​ទាំង​ពីរ​ជើង ​៣-២ ។