Bayern Munich យកឈ្នះ Lazio សរុប​ទាំង​ពីរ​ជើង 6:2 ធ្វេីអោយក្រុមមកពីអ៊ីតាលី​ហាលអាវទាំងអស់

admin

Lazio ​ជា​ក្រុម​ចុង​ក្រោយ​នៅ​អ៊ីតាលី ដែល​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​បន្ទាប់​ពី​ចាញ់​ក្រុម Bayern Munich ​២-១ ​ទៀត​យប់មិញ សរុប​ទាំង​ពីរ​ជើង ​៦-២។

Juventus ​ដែល​ជា​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី​មួយ​នោះ ​បាន​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់​ក្រុម Porto ​របស់​ព័រទុយហ្គាល់​ទៅ​ហើយ។ ស្រប​ពេល​ក្រុម Atalanta ​វិញ ​ដែល​កំពុង​ឡើង​ជើង​នៅ​លីគ​ក៏​បាន​ធ្លាក់​ចេញ​ទៀត ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Real Madrid ​។ ​នៅ​យប់មិញ ​ក្រុម​ចុង​ក្រោយ Lazio ​ដែល​ប៉ះ​ក្រុម​ការពារ​តំណែង​ជើង​ឯក Bayern Munich ​ក៏​ធ្លាក់​ដែរ​ហើយ ​ក្រោយ​ពី​ចាញ់ ៦-២។ ដូច្នេះ​នៅ​ឆ្នាំ​នេះ ​គ្មាន​វត្តមាន​ក្លឹប​នៅ​លីគ Serie A ​ចូល​ប្រជែង​វគ្គ​៨​ក្រុម​ចុង​ក្រោយChampions League ​ឡើយ។

​សម្រាប់​៨​ក្រុម​ចុង​ក្រោយ ​មាន​នៅ​អង់គ្លេស​៣​ក្រុម Man City , Liverpool ​និង Chelsea ​។ ​នៅ​អាល្លឺម៉ង់​២​ក្រុម ​មាន Bayern Munich ​និង Dortmund ​។ ​នៅ​អេស្ប៉ាញ​មាន​១​ក្រុម Real Madrid ​នៅ​បារាំង​មាន​១​ក្រុម PSG ​និង​ក្រុម​ចុង​ក្រោយ Porto ​របស់​ព័រទុយហ្គាល់។ ​៨​ក្រុម​នេះ​នឹង​ត្រូវ​ចាប់​ឆ្នោត​ទៀត​នៅ​ថ្ងៃ​ស្អែក៕

Next Post

Azpilicueta ចាប់​ទាញ Carrasco តែ​មិន​មាន​ការ​ពិន័យ​ប៉េណាល់ទីទេកាលពីយប់មិញ

លោក​ Joe Cole បាន​និយាយ​ថា Chelsea ពិត​ជា​សំណាង​ពេក​ហើយ បន្ទាប់​ពី​ខ្សែ​ការពារ Cesar Azpilicueta មិន​ត្រូវ​បាន​ពិន័យ​ចំពោះ​ការ​ចាប់​ទាញ​ខ្សែ​ប្រយុទ្ធ Yannick Carrasco ក្នុង​ប្រអប់​គ្រោះថ្នាក់។