លេងបានតែមួយប្រកួតអីលូវរបួសទៀតហេីយ Eden Hazard

admin

​ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​រង​របួស​សាច់​ដុំ​ទៀត​ហើយ ​ក្រោយ​ពី​ចូល​លេង​កាល​ពី​ថ្ងៃ​មុន ​បាន​ត្រឹម​តែ​ប៉ុន្មាន​នាទី​ចុង​ក្រោយ​ប៉ុណ្ណោះ។

ក្រុម Real Madrid ​មាន​ភារកិច្ច​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម Atalanta ​នៅ​យប់​នេះ​ហើយ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ដោយ​ជើង​ទី​១ក​ន្លង​ទៅ​នៅ​ទឹក​ដី​អ៊ីតាលី​នោះ ​ក្រុម Real Madrid ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ​១-០ ​រួច​ទៅ​ហើយ។ ខណៈ​ដែល​ជើង​ទី​២​នៅ​រាត្រី​នេះ ​ក្រុម​មក​ពី​អ៊ីតាលី ​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​មិន​ខាន។

ខណៈ​ដែល​ការ​ប្រកួត​នៅ​រាត្រី​នេះ ​ក្រុម Real Madrid ​ក៏​បាន​ប្រកាស​ថា​ខ្សែ​ប្រយុទ្ធ​ទើប​ជា​ពី​របួស Hazard ​នឹង​មិន​បាន​ចូល​លេង​នោះ​ទេ។ ​កីឡាករ​បែលហ្សិក​រូប​នេះ ​មាន​បញ្ហា​សាច់​ដុំ​ទៀត​ទៅ​ហើយ ដែល​នឹង​ត្រូវ​សម្រាក​យ៉ាង​តិច​៦​សប្ដាហ៍​ទៅ​មុខ​ទៀត។ ដោយ​របួស​លើក​នេះ ជា​លើក​ទី​៨​ហើយ​តាំង​ពី​ផ្លាស់​មក​លេង​នៅ Real ​នៅ​ឆ្នាំ​២០១៩​មក៕

Next Post

Sergio Aguero ដើរ​ចេញ​ពី​ទីលាន​ទាំងទឹកមុខមិនរីករាយដោយនិយាយថាគ្មាន​នរណា​ប៉ះ​បាល់​ឲ្យ​គេ​លេង​សោះ

Sergio Aguero ខ្សែ​ប្រយុទ្ធ​របស់ Mancherster City បាន​ចាកចេញ​ពី​ទីលាន​ដោយ​ក្ដី​មិន​សប្បាយ​ចិត្ត​ ព្រោះ​តែ​មិន​សូវ​មាន​អ្នក​បោះ​បាល់​ឲ្យ​គេ​លេង​អំឡុង​ពេល​ប្រកួត​ជាមួយ Monchenglabach កាល​ពី​យប់​មិញ។