Donny Van De Beek ចង់ចាក់ចេញពី Manchester United នៅ​រដូវ​ក្តៅ​ខាង​មុខ

admin

ខ្សែ​បម្រើ​តម្លៃ​ថ្លៃ​របស់​ក្លឹប Man Utd គឺ​កីឡាករ Donny van de Beek ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ចិត្ត​ចង់​ចាកចេញ​ពី​ក្លឹប​ហើយ ក្រោយ​មិន​ទទួល​បាន​ពេលវេលា​បង្ហាញ​ខ្លួន​គ្រប់គ្រាន់​នៅ​ក្របខ័ណ្ឌ Premier League។

អតីត​កីឡាករ Ajax គេ​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹប​បិសាច​ក្រហម​នៅ​ខែ​កញ្ញា ឆ្នាំ​ទៅ ជាមួយ​តម្លៃ​ផ្ទេរ ៣៩ លាន​អឺរ៉ូ។ មក​ទល់​ពេល​នេះ​គេ​ទើប​ឈរ​ជើង​បាន​ជាង ១ ០០០ នាទី​ប៉ុណ្ណោះ ហើយ​រក​បាន ១ គ្រាប់​និង Assist ១ លើក ដោយ​ជានិច្ចកាល​ត្រឹម​មាន​វត្តមាន​នៅ​ពាន​តូច ខណៈ​នៅ PL គឺ​មិន​សូវ​ទទួល​បាន​ឱកាស​ឡើយ។

យ៉ាងណា​តាម​ដំណឹង​ចុង​ក្រោយ​បាន​​ឲ្យ​ដឹង​ថា កីឡាករ​វ័យ ២៣ ឆ្នាំ​គេ​គិត​ចង់​ចាកចេញ​ហើយ ដោយ​កំពុង​ស្នើ​ទៅ​ថ្នាក់​លើ​លោក Ed Woodward ឲ្យ​អនុញ្ញាត​ឲ្យ​គេ​ចែក​ផ្លូវ​នៅ​រដូវ​ក្តៅ​ខាង​មុខ។

ពុំ​មាន​ការ​បញ្ជាក់​ទេ ថា​ទ្រនំ​បន្ទាប់​ដែល de Beek ចង់​ផ្ទេរ​ទៅ គឺ​ជា​ក្លឹប​មួយ​ណា ប៉ុន្តែ​កាល​មុន Man Utd យក​គេ​បាន គឺ​មាន​ក្លឹប​ធំ​ដូច​ជា Real Madrid, PSG និង Barcelona ដែល​ចាប់​អារម្មណ៍។ ប្រសិន​នៅ​ចង់​បាន ហើយ​ចរចា​ពេល​បច្ចុប្បន្ន​នេះ​អាច​ត្រូវ​ចាយ​លើ​តម្លៃ​ផ្ទេរ​របស់​គេ​ខ្ទង់ ៤០ លាន​អឺរ៉ូ៕

Next Post

Liverpool ឈ្នះ​មែន​ Wolver ​ពិតមែនតែ Carragher ថា ពួក​គេ​នឹងមិន​អាច​យក​បាន Top4 ទេ

Liverpool បាន​យក​ឈ្នះ​ Wolves ១-០ កាល​ពី​យប់​មិញ​ក្នុង​ពាន​រង្វាន់ Premier League រំកិល​ឡើង​មក​កាន់​លេខ​៦​នៃ​តារាង​ពិន្ទុ​។