Ramos ​និយាយថា Real Madrid ​យក Haaland ​ទំនងជា​ស្រួល​ជាង​យក Mbappe

admin

​Sergio Ramos ​ថា​បើ​សិន​ជា​ខ្លួន​ក្លាយ​ជា​អ្នក​សម្រេច​ចិត្ត​ទិញ​កីឡាករ​ណា​ម្នាក់​បាន នោះ​នឹង​យក Haaland ​មក Real Madrid ​មិន​ខាន ​ស្រួល​ជាង​យក Mbappe ​ពី PSG ​។

​Ramos ​កំពុង​សម្រាក​ព្យាបាល​របួស និង​អាច​ចូល​ហាត់​វិញ​បាន​តិច​ៗ​ផង​ដែរ។ ​ខ្សែ​ការពារ​រូប​នេះ ​នៅ​សល់​កុងត្រា​ត្រឹម​រដូវ​កាល​នេះ​ប៉ុណ្ណោះ ​ហើយ​ការ​ផ្ដល់​កុងត្រា​ថ្មី​ឬ​យ៉ាងណា​នៅ​មិន​ទាន់​មាន​ដំណឹង​នោះ​ទេ។ ​ប្រភព​ជា​ច្រើន​ជឿ​ជាក់​ថា​ក្រុម Real Madrid ​ទំនង​ជា​ឱ្យ Ramos ​ចាកចេញ​ហើយ ​ព្រោះ​ការ​ចរចា​មិន​បាន​សម្រេច​ឡើយ។

​ក្នុង​បទ​សម្ភាសន៍​នៅ​មុន​នេះ ​ប្រធាន​ក្រុម Real Madrid ​ខាង​លើ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​នឹង​ការ​នាំ​យក​កីឡាករ​ថ្មី​មក​រួម​ក្រុម​ផង​ដែរ។ Ramos ​បាន​និយាយ​ថា​បើ​សិន​ជា​ខ្លួន​ធ្វើ​ជា​អ្នក​សម្រេច​ចិត្ត​ថា​នឹង​នាំ​យក​ម្នាក់​ណា​មក​ក្រុម Real Madrid ​នោះ ​ច្បាស់​ណាស់​នឹង​យក Haaland ​មិន​ខាន។ ​កីឡាករ Dortmund ​រូប​នេះ ​ទំនង​ជា​មាន​តម្លៃ​ខ្លួន​ទាប​ជាង Mbappe ​របស់​ក្រុម PSG ​ច្រើន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Next Post

Jurgen Klopp ៖ ឆ្នាំនេះ​គ្មាន​សង្ឃឹម​ឈ្នះ Champions League ​ទេមេីលទៅបេីបែបនេះ

​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​អះអាង​ថា​ក្រុម​ខ្លួន​នៅ​រដូវ​កាល​នេះ ​មិន​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ឡើយ។