ខ្សែរកាពារ Koulibaly ត្រូវ បាន Man utd ដេញថ្លៃទិញយកតែ Napoli នៅតែមិនព្រម

admin

ក្រុម​បិសាច​ក្រហម Man Utd បាន​ផ្ដល់​នូវ​តម្លៃ​ខ្លួន Kalidou Koulibaly ៧១​លាន​ផោន ដើម្បី​យក​គេ​ទៅទឹកដី Old Trafford ប៉ុន្តែ​ក្លឹប Napoli ដាច់​ត្រឹម ៨៩​លាន​ផោន ទុក​ឱកាស​ឱ្យ PSG នាំ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

តម្លៃ​ខ្លួន​របស់​ខ្សែ​ការពារ​កណ្ដាល Koulibaly បាន​​ធ្លាក់​ចុះ ខណៈ​កាល​ពី​រដូវ​ក្ដៅ​មុន គេ​មាន​តម្លៃ​រហូត​ដល់ ១០៧​លាន​ផោន។ ចំណែកដំណឹង​ចាកចេញ​របស់​​កីឡាករ​សេណេហ្គាល់ បាន​កើត​មាន​​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ត្រូវ​ជាប់​គាំង​នៅ​កីឡដ្ឋាន Stadio San Paolo និង​បាន​បង្ហាញ​ខ្លួន ២៣៣ប្រកួត ឱ្យ Napoli។បំណង​ចាកចេញ​របស់​កីឡាករ​វ័យ​វ័យ​២៨​ឆ្នាំ អាច​នឹង​​​កើត​ឡើង​ឆាប់ៗ បើ​សិន​ជើង​ឯក​រង Serie A រដូវកាល​មុន Napoli មិន​បាន​លេង Champions League ហើយ​គេ​អាច​ទៅ​ចូល​រួម​ជាមួយkក្លឹបការពារដំណែងជើងឯក Juventus, Lazio, Inter Milan និង Atalanta។ក្រៅ​ពី​ក្រុម​បិសាច​ក្រហម Manchester United ចង់​បាន​ Koulibaly ហើយ​នោះ ក្រុម​ហង្ស​ក្រហម Liverpool និងក្រុមជើងឯកលីគបារាំង PSG ​ក៏​ចង់​បាន​គេដូច​​គ្នា៕

Next Post

រឿង Pjanic ចង់ផ្លាស់ទៅ Barcelona កាន់តែក្តៅ

ខ្សែ​បម្រើ​ Miralem Pjanic បាន​កំណត់​ចង់​ផ្លាស់​ទៅ​ក្លឹប Barcelona ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​បាន​បដិសេធ​សំណើ​របស់ Chelsea និង Paris Saint-Germain។