Barcelona ដាក់លក់ Ousmane Dembele ជាផ្លូវការ

admin

តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថាក្រុមអ្នកមានបុណ្យ Barcelona បានដាក់គោលដៅធំរបស់ក្រុម Liverpool ខ្សែប្រយុទ្ធ Ousmane Dembele នៅក្នុងបញ្ជីឈ្មោះកីឡាករ ដែលត្រូវលក់ចេញ នៅរដូវក្តៅនេះ បើទោះបីជារូបគេមានបំណងចង់ស្នាក់នៅទឹកដី Camp Nou ទៀតក៏ដោយ ។គួរបញ្ជាក់ផងដែរថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានប្រឹងប្រែងយ៉ាងខ្លាំង ស្របទៅតាមតម្លៃខ្លួន ១៣៥,៥ លានផោន ចាប់តាំងពីផ្លាស់មកពីក្រុម Borussia Dortmund កាលពីឆ្នាំ ២០១៧ កន្លង ។ជាក់ស្តែង Dembele បានប្រឈមមុខជាមួយនឹងការទទួលរបួសជាច្រើន រួមទាំងមានទម្រង់លេងមិនល្អផងដែរ ធ្វើឱ្យរូបគេអាចបង្ហាញខ្លួនបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ La Liga រដូវកាលនេះ ហើយបើយោងតាមរបាយការណ៍ពី Sport បានឲ្យដឹងថាក្លឹបយក្សនៅតំបន់កាតាឡាន់មួយនេះ នឹងដាក់ Dembele នាមជាកីឡាករដែលអាចលក់ចេញបាន នៅរដូវក្តៅខាងមុខ ។ហើយយ៉ាងណាមិញទីភ្នាក់ងាររបស់ខ្សែប្រយុទ្ធបារាំងរូបនេះ គឺលោក Moussa Sissoko បានសារភាពថាកាលពីដើមសប្តាហ៍នេះថា Dembele បានបញ្ជាក់ប្រាប់មកកាន់គាត់យ៉ាងច្បាស់ថារូបគេចង់ស្នាក់នៅក្លឹបបន្តទៀត​ ហើយនឹងប្រកួតប្រជែងដើម្បីរក្សាតំណែងរបស់ខ្លួនឲ្យបាន ៕

Next Post

ខ្សែរកាពារ Koulibaly ត្រូវ បាន Man utd ដេញថ្លៃទិញយកតែ Napoli នៅតែមិនព្រម

ក្រុម​បិសាច​ក្រហម Man Utd បាន​ផ្ដល់​នូវ​តម្លៃ​ខ្លួន Kalidou Koulibaly ៧១​លាន​ផោន ដើម្បី​យក​គេ​ទៅទឹកដី Old Trafford ប៉ុន្តែ​ក្លឹប Napoli ដាច់​ត្រឹម ៨៩​លាន​ផោន ទុក​ឱកាស​ឱ្យ PSG នាំ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ។