លោក Ancelotti បង្ហើបប្រាប់ពីកីឡាករ ដែលគាត់តែងស្រម៉ៃចង់នាំមកកាន់ក្រុម Everton

admin

លោក Carlo Ancelotti បានបង្ហាញពីកីឡាករម្នាក់ ដែលគាត់តែងមានក្តីស្រម៉ៃចង់ចុះហត្ថលេខានាំយកមកកាន់ក្រុម Everton ជានិច្ច ប៉ុន្តែទោះជាយ៉ាងណាបច្ចុប្បន្នវាហាក់ហួសពេលទៅហើយ ដោយសារតែលោក Paolo Maldini បានចូលនិវត្តន៍ពីបាល់ទាត់បាត់ទៅហើយ ។

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់បានចំណាយពេលជាមួយលេង និងបង្វឹកអតីតខ្សែការពារដ៏ឆ្នើមបំផុតរូបនេះ អំឡុងពេលគាត់នៅឯក្រុម AC Milan ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Ancelotti នៅតែចាត់ទុក Maldini ថាជាកីឡាករដែលគួរឲ្យកោតសរសើរបំផុត រួមទាំងចង់នាំយកកីឡាករប្រភេទដូចគាត់នេះ មកកាន់ទឹកដី Goodison Park ផងដែរ ។

មិនតែប៉ុណ្ណោះ បុរសវ័យ ៦១ ឆ្នាំរូបនេះ​ បានប្រាប់ទូរទស្សន៍ Sky Sports នៅពេលត្រូវបានស្នើឲ្យជ្រើសកីឡាករដែលគាត់ស្រម៉ៃចង់នាំមកកាន់ក្រុម Everton ថា “ គ្មានការសង្ស័យទេ! ម្នាក់នោះគឺ Paolo Maldini ព្រោះគាត់ជាមិត្តភក្តិខ្ញុំ គាត់ជាមិត្តរួមក្រុមខ្ញុំ គាត់ជាប្រធានក្រុមខ្ញុំ ហើយគាត់ក៏ជាមនុស្សដ៏កំប្លែងម្នាក់ផងដែរ !” ។

លោកបន្ថែមទៀតថា ៖ ” គាត់គឺជាកីឡាករដ៏កំពូល ដូច្នេះវាគ្មានការសង្ស័យទេថាម្នាក់ដែលខ្ញុំចង់បានជាកូនក្រុម គឺជា Paolo Maldini ។ បើអាចមែនវានឹងពិតជារឿងដ៏អស្ចារ្យខ្លាំងណាស់ ” ។

គួរបញ្ជាក់ថា Maldini គឺជាកីឡាករស្ម័គ្រឈ្មោះជាមួយក្រុមបំផុត ដោយគាត់បានចំណាយពេលលេងឲ្យ AC Milan ពេញមួយអាជីព ខណ:បង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ២០០៩ ទើបគាត់សម្រេចចិត្តព្យួរស្បែកជើងតែម្តង ៕

Next Post

Son ចាប់​ដៃ Kane ធ្វេីអោយកក្រេីកនឹងបង្កេីតកំណត់ត្រា​ប្រវត្តិសាស្រ្ត​នៅ PL កាល​ពី​យប់​មិញ

ក្រៅ​ពី​ជ័យជម្នះ​ទៅ​លើ Crystal Palace ៤-១ ជាង​នេះ​ដៃ​គូ​ដ៏​សំខាន់​របស់ Spurs គឺ Harry Kane និង Son Heung-min ក៏​បាន​បំបែក​កំណត់ត្រា​មួយ​ផង​ដែរ​នៅ​ក្របខ័ណ្ឌ Premier League។ នោះ​គឺ​អ្នក​ទាំង​ពីរ​បាន​ចូលរួម​ចំណែក​ផ្តល់​គ្រាប់​បាល់​ឲ្យ​គ្នា​ទៅ​មក​ចំនួន ១៤ លើក​ហើយ​នៅ​រដូវ​កាល​នេះ ពោល​នាំ​មុខ​កំណត់ត្រា​ចាស់​របស់​អតីត​ដៃ​គូ​លោក Chris Sutton និង Alan Shearer របស់​ក្លឹប Blackburn Rovers ដែល​ធ្វើ​បាន ១៣ លើក​នៅ​រដូវ​កាល ១៩៩៤/៩៥។