Jack Grealish ក្លាយជាគោលដៅសំខាន់សំរាប់ Man utd

admin

កីឡាករ Jack Grealish ឥឡូវនេះត្រូវបានគេរាយការណ៍ថាបានក្លាយជាគោលដៅផ្ទេរទី ១ របស់ក្លឹបបិសាចក្រហម Manchester United នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងតារាឆ្នើមរបស់ក្រុម Aston Villa រូបនេះ កំពុងស្ថិតនៅក្នុងបញ្ជីកំពូលកីឡាករ ដែលចង់បានដោយគ្រូបង្វឹកលោក Ole Gunnar Solskjaer ខណៈដែលគាត់កំពុងព្យាយាមកែប្រែក្រុម Man Utd ឲ្យវិលត្រលប់មករកភាពខ្លាំងម្តងទៀត ។គួររំលឹកថា Man Utd ធ្លាប់បានដាក់ Sancho គឺជាគោលដៅផ្ទេរដំបូងបង្អង់ នៅពេលទីផ្សារដោះដូរកីឡាករត្រូវបើកឡើងវិញ ប៉ុន្តែដោយសារតែមិនអាចបញ្ចុះបញ្ចូលឲ្យក្រុម Dortmund អាចបន្ទាបតម្លៃស្នើសុំរបស់ពួកគេ ទើបធ្វើឲ្យក្លឹបនៅ PL មួយនេះ បង្វែការចាប់អារម្មណ៍ទៅលើអ្នកផ្សេងវិញ សម្រាប់ជម្រើសប្រយុទ្ធរបស់ក្រុមលោក Solskjaer ៕​

Next Post

Barcelona ដាក់លក់ Ousmane Dembele ជាផ្លូវការ

តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថាក្រុមអ្នកមានបុណ្យ Barcelona បានដាក់គោលដៅធំរបស់ក្រុម Liverpool ខ្សែប្រយុទ្ធ Ousmane Dembele នៅក្នុងបញ្ជីឈ្មោះកីឡាករ ដែលត្រូវលក់ចេញ នៅរដូវក្តៅនេះ បើទោះបីជារូបគេមានបំណងចង់ស្នាក់នៅទឹកដី Camp Nou ទៀតក៏ដោយ ។