ចប់ការប្រកួត Thomas Tuchel សរសេីរកូនក្រុមមិចដាច់ពីរមាត់ក្រោយកូនក្រុមទទួលបាននៅជ័យជំនះនៅក្នុងទឹកដី Anfield

admin

គ្រូបង្វឹកលោក Thomas Tuchel បានធ្វើការកោតសរសើរយ៉ាងពេញទំហឹងទៅលើកីឡាករ N’Golo Kante បន្ទាប់ពីការទទួលជ័យជំនះរបស់ក្រុមតោខៀវ Chelsea ទៅលើហង្សក្រហម Liverpool កាលពីយប់ថ្ងៃព្រហស្បតិ៍ ។

ជាក់ស្តែងការស៊ុតបញ្ចូលទីនៅក្នុងតង់ទី ១ ដ៏អស្ចារ្យរបស់ Mason Mount គឺគ្រប់គ្រាន់ ក្នុងការឃើញក្រុមម្ចាស់ជើងឯក Premier League មួយនេះ ស្គាល់ពាក្យបរាជ័យមួយផ្សេងទៀតនៅឯទឹកដី Anfield របស់ខ្លួន ។

ហើយជាមួយទម្រង់លេងដ៏ល្អរបស់ក្រុម Chelsea នេះ លោក Tuchel បានសង្កត់ធ្ងន់ថាដោយសារតែមានវត្តមានរបស់ខ្សែបម្រើ Kante ទៅវិញទេ ដែលជាការចូលរួមចំណែកយ៉ាងធំ ក្នុងការយកឈ្នះទៅលើកក្រុមរបស់លោក Jurgen Klopp បាន កាលពីយប់មិញនេះ ។

មិនតែប៉ុណ្ណោះ លោក Tuchel បានប្រាប់ RMC Sport ក្រោយចប់ការប្រកួតថា ៖ ” គាត់ ( Kante ) គឺជាអំណោយដ៏អស្ចារ្យសម្រាប់យើង ។ ខ្ញុំមិនដែលឃើញកីឡាករណាដូចគាត់នោះទេ ។ នៅពេលហ្វឹកហាត់ និងនៅក្នុងការប្រកួត គាត់មិនដែលបញ្ឃប់ម្តងណាឡើយ ។ យើងបានមើលពីស្ថិតិ និងកម្រិតនៃការងាររបស់គាត់ ហើយវាពិតជាមិនគួរឱ្យជឿ ។ គាត់ជាអំណោយសម្រាប់ក្រុមយើងយ៉ាងពិតប្រាកដ ” ៕

Next Post

បើ​សិនជា Bruno ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ នោះ Manchester United នឹង​ត្រូវ​ចាយ​ប្រាក់​បន្ថែម​ឲ្យ​ក្លឹប​ចាស់ Sporting​ Lisbon

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​ក្លឹប Sporting Lisbon និង​ក្លឹប Man Utd ក៏​មាន​ការ​ទូទាត់​ពាក់ព័ន្ធ​ក្នុង​លក្ខខណ្ឌ​ដែល Bruno Fernandes អាច​ឈ្នះ​ពាន​រង្វាន់ PFA Player of the Year ឬ​ស្ថិត​ក្នុង​បញ្ជី Top 3 កីឡាករ​ប្រជែង​ពាន Ballon d’Or ផង​ដែរ។