កាលពីប៉ុន្មានខែមុន មានរបាយការណ៍ជារឿយៗថាក្រុមបិសាចក្រហម Man Utd ត្រូវការខ្សែការពារចង់ពង្រឹងតំបន់ជួរក្រោម ហើយរំពឹងថានឹងអាចចរចានាំយក Kalidou Koulibaly ដែលកាលនោះ Napoli កំណត់តម្លៃខ្ពស់ដល់ ១០០ លានផោនឯណោះ។
យ៉ាងណាមិញមកទល់ពេលនេះ ល្ហិចល្ហៀងថាក្លឹបអ៊ីតាលីបន្ទា.ន់ចង់លក់កីឡាករសេណេហ្គាល់ចេញហើយ ព្រោះក្លឹបពុំមានលទ្ធភាពអាចបន្តផ្តល់ជូនថ្លៃពលកម្មសម្រាប់គេទៅមុខទៀត។ ជាងនេះក្លឹបបានទម្លាក់ថ្លៃខ្លួន Koulibaly ឲ្យមកនៅត្រឹម ៣៩ លានផោនវិញ។ នេះបើតាមរបាយការណ៍ II Mattino បានចុះផ្សាយ។
បញ្ជាក់ថា ក្រៅពី Man Utd ក្រុមអាល្លឺម៉ង់ Bayern Munich ក៏ចាប់អារម្មណ៍លើ Kouliblay ដូចគ្នា ត្បិតបើទើបយកបាន Dayot Upamecano ពី RB Leipzig ហើយក៏ដោយ។
ប្រសិនណាលោក Ole Gunnar Solskjaer អាចយក Koulibaly បាន នោះនឹងអាចមកចាប់ដៃគូជាមួយ Harry Maguire ហើយបុរសមាឌឌាំងទាំងពីរជឿថានឹងអាចបន្ថែមភាពខ្លាំងដល់ប្រព័ន្ធការពាររបស់ក្រុមបានជាក់ជាមិនខាន៕