អ្នកចាត់ការ Jurgen Klopp បាននិយាយឲ្យដឹងថា លោកសម្រេចចិត្តប្ដូរ Mohamed Salah ចេញនៅវគ្គទីពីរក្នុងការប្រកួតចាញ់ Chelsea ១-០ ដោយសារតែគេមានអារម្មណ៍មិននឹងនរ។
Liverpool ពេលនេះចាញ់៥ប្រកួតជាប់គ្នានៅកីឡដ្ឋាន Anfield ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ហើយមានមន្ទិលមួយចំនួនហេតុអ្វីបានជា Klopp ប្ដូរ Salah ចេញនាទី៦២។
និយាយអំពីការប្ដូរនេះ Klopp ឲ្យដឹងថា៖ “ពេលដែលកីឡាករមើលទៅហាក់មានអារម្មណ៍ខកចិត្ត វាមិនមែនជាបញ្ហាទេ។ ខ្ញុំគួរតែផ្លាស់ប្ដូរកីឡាករផ្សេង ប៉ុន្តែ Salah នៅពេលនោះ គេមានអារម្មណ៍មិននឹងនរទេ ដូច្នេះខ្ញុំមិនចង់ឲ្យគេកាន់តែកើនសម្ពាធទេ”។
នេះជាការចាញ់៥ប្រកួតជាប់គ្នាក្នុងដីមិនដែលមានក្នុងរយៈពេល១២៩ឆ្នាំសម្រាប់ហង្សក្រហម។ Liverpool ពេលនេះធ្លាក់ដល់លេខ៧ក្នុងតារាងពិន្ទុ Premier League គម្លាតពីក្រុមលេខមួយ Manchester City ដល់ទៅ២២ពិន្ទុឯណោះ៕