លោក Thomas Thucel ល្ហិចល្ហៀង​ថា​ចរចា​ចង់​បាន​កីឡាករ​សំខាន់​របស់ Bayern Munich

admin

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ក្លឹប Bayern Munich ជុំវិញ​ការ​ចង់​បាន​ខ្សែ​ការពារ​ឆ្នើម Niklas Sule។

ក្លឹប​អាល្លឺម៉ង់​បន្ទាប់​ពី​យក​បាន Dayot Upamecano ពី​ក្លឹប RB Leizpig ក៏​នាំ​ឲ្យ​អនាគត​កីឡាករ​មួយ​ចំនួន​ហាក់​មិន​ប្រាកដប្រជា​នៅ​បញ្ចប់​រដូវ​កាល​នេះ ជា​ពិសេស​គឺ Sule ​ផ្ទាល់​តែ​ម្តង។

តាម​ប្រភព​ពី Abendzeitung ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Thomas Tuchel ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ ហើយ​មើល​ឃើញ​ថា​កីឡាករ​អាល្លឺម៉ង់​គឺ​ពិត​ជា​សក្តិសម​បំផុត និង​ចង់​នាំ​យក​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

បញ្ជាក់​ថា​បុរស​វ័យ ២៥ ឆ្នាំ លេង​នៅ​តំណែង​ការពារ​ស្លាប​ស្តាំ មិន​សូវ​បាន​ចូលរួម​ការ​ប្រកួត​ឲ្យ Bayern ទេ​រដូវ​កាល​នេះ ដោយ​ទើប​តែ​ជាប់​ជម្រើស​ដំបូង ១២ លើក​គត់ ពោល​លែង​ជា​ចំណែក​សំខាន់​ដូច​មុន​ហើយ៕ ប្រភព៖ Sportsmole

Next Post

លោក​ Ole ​ទំនង​មិន​ឱ្យ Bruno ​ទៅ​លេង​នៅ​ជម្រើស​ជាតិ​ទេ​

​លោក ​Ole Gunnar Solskjaer ​ទំនង​ជា​នឹង​មិន​យល់​ព្រម​ឱ្យ​ខ្សែ​បម្រើ Bruno Fernandes ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឡើយ​នា​ពេល​ខាង​មុខ​នេះ​។ ​ដោយ​បញ្ជាក់​បែប​នេះ​ធ្វើ​ឡើង ដោយសារ​តែ​ច្បាស់​នៃ​ការ​រឹត​បណ្ដឹង​អ្នក​ធ្វើ​ដំណើរ​អំឡុង​ពេល​កូវីដ​១៩​នេះ។ ​ប្រសិន​បើ​រូបគេ​ទៅ​ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក ​ហើយ​ត្រលប់​មក​វិញ​ក៏​ត្រូវ​ធ្វើ​ចត្ដាឡីស័ក​ទៀត។ ដូច្នេះ​ហើយ​ជម្រើស​ល្អ​បំផុត​គឺ​មាន​តែ​មិន​បាច់​ទៅ​លេង​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​មួយ​ប៉ុណ្ណោះ។យ៉ាងណាមិញ ​លោក Ole ​បាន​បញ្ជាក់​នឹង​ត្រូវ​និយាយ​ឱ្យ​ច្បាស់​និង​ពន្យល់​ដល់​កីឡាករ​ផង​ដែរ។ ​សូម​បញ្ជាក់​ថា​ក្រុម Man Utd ​លេង​៣​ប្រកួត​មក​នេះ ស្មើ​ទាំង​៣​ប្រកួត​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់​ពិន្ទុ​ជា​ច្រើន និង​ស្ទើរ​តែ​អស់​ឱកាស​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម Man City ​ទៅ​ហើយ។ ​ខណៈ​ដែល​ប្រកួត​បន្ទាប់​របស់​ពួកគេ​នា​ចុង​សប្ដាហ៍​នេះ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Man City ​ថែម​ទៀត​នៅ​ក្របខណ្ឌ Premier