លោក Sebastian Kehl បាន​ត្រឹម​តែ​សង្ឃឹម​ថា Haaland ព្រម​លេង​ត​ទៀត ខណៈ​ក្លឹប​ធំៗ​ចាប់​អារម្មណ៍​

admin

លោក​ Sebastian Kehl គ្រូ​ក្រុម​ឈុត​ធំ​ក្លឹប​ Bourussia Dortmund បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា លោក​បាន​ត្រឹម​សង្ឃឹម​ ខ្សែ​ប្រយុទ្ធ​ Erling Haaland បន្ត​លេង​ឲ្យ​ក្លឹប​លោក​ទៀត​ប៉ុណ្ណោះ​នៅ​ពេល​នេះ​។

លោក​ Sebastian បាន​និយាយថា​៖” ពួក​យើង​បាន​ត្រឹម​រំពឹង​ថា​ Haaland នឹង​លេង​ឲ្យ​ក្លឹប​យើង​ នៅ​រដូវកាល​ក្រោយៗ​ទៀត​ប៉ុណ្ណោះ​នៅ​ពេល​នេះ​ “។

លោក​បាន​បន្តថា​៖” ហើយ​នៅ​ពេល​គេ​នៅ​បន្ត​ជា​មួយ​យើង​ហ្នឹង​ សង្ឃឹម​ថា​គេ​នឹង​លេង​ល្អ​ជាង​នេះ​ទៀត​ចុះ​ “។

គួរ​បញ្ជាក់​ផង​ដែរថា​ Haaland ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ ២០ឆ្នាំ​ដែល​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​ដូច​ជា​ ក្លឹប​ Barcelona ក្លឹប​ Real Madrid ក្លឹប​ Man City និង​ក្លឹប​ Man Utd ជា​ដើម​៕

Next Post

លោក Thomas Thucel ល្ហិចល្ហៀង​ថា​ចរចា​ចង់​បាន​កីឡាករ​សំខាន់​របស់ Bayern Munich

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ក្លឹប Bayern Munich ជុំវិញ​ការ​ចង់​បាន​ខ្សែ​ការពារ​ឆ្នើម Niklas Sule។ ក្លឹប​អាល្លឺម៉ង់​បន្ទាប់​ពី​យក​បាន Dayot Upamecano ពី​ក្លឹប RB Leizpig ក៏​នាំ​ឲ្យ​អនាគត​កីឡាករ​មួយ​ចំនួន​ហាក់​មិន​ប្រាកដប្រជា​នៅ​បញ្ចប់​រដូវ​កាល​នេះ ជា​ពិសេស​គឺ Sule ​ផ្ទាល់​តែ​ម្តង។ តាម​ប្រភព​ពី Abendzeitung ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Thomas Tuchel ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ ហើយ​មើល​ឃើញ​ថា​កីឡាករ​អាល្លឺម៉ង់​គឺ​ពិត​ជា​សក្តិសម​បំផុត និង​ចង់​នាំ​យក​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ បញ្ជាក់​ថា​បុរស​វ័យ ២៥ ឆ្នាំ លេង​នៅ​តំណែង​ការពារ​ស្លាប​ស្តាំ មិន​សូវ​បាន​ចូលរួម​ការ​ប្រកួត​ឲ្យ Bayern ទេ​រដូវ​កាល​នេះ ដោយ​ទើប​តែ​ជាប់​ជម្រើស​ដំបូង ១២ លើក​គត់ ពោល​លែង​ជា​ចំណែក​សំខាន់​ដូច​មុន​ហើយ៕ ប្រភព៖ Sportsmole