លោក Ronald Koeman ​៖ Barcelona ​តែងតែ​ជឿ​ជាក់​ក្នុង​ពាន Copa del Rey ​ណាស់

admin

​ក្រុម FC Barcelona ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ​៣-០ ​វិញ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ Copa del Rey ​កាល​ពី​យប់មិញ​នេះ​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Barcelona ​បាន​បរាជ័យ​ក្នុង​លទ្ធផល ២-០ ​ទៅ​ហើយ ​ប៉ុន្តែ​នៅ​ជើង​ទី​២​វិញ ​ពួកគេ​បាន​វាយ​បក​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល ៣-០ ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ​នៅ​៩០​នាទី​ក្រុម Barcelona ​អាច​រក​គ្រាប់​បាល់​តាម​ស្មើ ២-០ ​បាន ​ដូច្នេះ​តម្រូវ​ឱ្យ​បន្ថែម​ម៉ោង។ ​នៅ​ម៉ោង​បន្ថែម​នេះ​ទៀត ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​រក​បាន​១​គ្រាប់​ទៀត ដើម្បី​យក​ឈ្នះ​តែ​ម្ដង។

​ជ័យជម្នះ​នេះ​ត្រូវ​បាន​លោក Ronald Koeman ​បញ្ជាក់​ថា​ក្រុម​របស់​លោក​តែងតែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​និច្ច​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​នេះ។ ​ពួកគេ​បាន​បង្ហាញ​នៅ​លើ​ទីលាន​រួច​ទៅ​ហើយ​ថា​ក្រុម Barcelona ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឡើង​ទៅ​វគ្ក​បន្ដ​ទៀត៕

Next Post

លោក Sebastian Kehl បាន​ត្រឹម​តែ​សង្ឃឹម​ថា Haaland ព្រម​លេង​ត​ទៀត ខណៈ​ក្លឹប​ធំៗ​ចាប់​អារម្មណ៍​

លោក​ Sebastian Kehl គ្រូ​ក្រុម​ឈុត​ធំ​ក្លឹប​ Bourussia Dortmund បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា លោក​បាន​ត្រឹម​សង្ឃឹម​ ខ្សែ​ប្រយុទ្ធ​ Erling Haaland បន្ត​លេង​ឲ្យ​ក្លឹប​លោក​ទៀត​ប៉ុណ្ណោះ​នៅ​ពេល​នេះ​។