សាហាវមែណ Man City ឈ្នះ​២១​ប្រកួត​ជាប់​គ្នា ធ្វើ​ឲ្យ​លោក Pep នឹក​ស្មាន​មិន​ដល់

admin

Manchester City បាន​​បន្ថែម​ជ័យជម្នះ​របស់​ខ្លួន បន្ទាប់​ពី​យក​ឈ្នះ Wolves ៤-១ ដែល​ជា​ការ​ឈ្នះ​២១​ប្រកួត​ជាប់​គ្នា​គិត​គ្រប់​កម្មវិធី។

សម្រាប់​ជ័យជម្នះ ៤-១ របស់ Man City បី​គ្រាប់​ចុងក្រោយ​របស់​ពួក​គេ​​រក​បាន​នៅ​១០​នាទី​ចុងក្រោយ​​នៃ​វគ្គ​ទី​ពីរ។ វា​មាន​ន័យ​ថា City មិន​របូត​ពិន្ទុ​សោះ​​ក្នុង​លីគ ចាប់​តាំង​ពី​ស្មើ​ជាមួយ West Brom កាល​ពី​ថ្ងៃ​ទី ១៥ ខែ ធ្នូ ហើយ​ពេល​នេះ​​កំពុង​ដាច់​១៥​ពិន្ទុ​ឈរ​កំពូល​តារាង។

អំឡុង​ពេល​​​២១​ប្រកួត​គិត​​គ្រប់​កម្មវិធី City បាន​ឈាន​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ League Cup, វគ្គ​៨​ក្រុម​ចុងក្រោយ FA Cup និង​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League។ ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ Wolves លោក Pep Guardiola បាន​និយាយ​ថា ​ក្នុង​​ពេល​រដូវ​ត្រជាក់​នៅ​អង់គ្លេស វា​គឺ​​ពេល​លំបាក ប៉ុន្តែ​ City អាច​ធ្វើ​បាន​រឿង​ដ៏​អស្ចារ្យ៕ ​

Next Post

Marcus Rashford និង Harry Maguire ប៉ះ​សម្ដី​ជេរ​គ្នា​​ក្នុង​ការ​ប្រកួត​ Manchester United ​ស្មើជាមួយ​ Crystal Palace កាលពីយប់​មិញ

Manchester United លេង​បាន​ត្រឹម​ស្មើ​គ្នា ០-០ ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Crystal Palace កាល​ពី​យប់​មិញ​ក្នុង​ Premier League។