Carlos Ancelotti ថា​ Everton ចង់​សាក​រស​ជាតិ​ Top 4 នៅ​ PL ម្ដង​នៅ​រដូវកាល​នេះ

admin

លោក​ Carlo Ancelotti អ្នកចាត់ការ​ក្លឹប​ Everton បាន​និយាយក្រោយ​ប្រកួត​ឈ្នះ​នឹង​ក្លឹប Southampton ក្នុង​លទ្ធផល ១-០ ក្របខ័ណ្ឌ​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ថា ក្លឹប​លោក​ចង់​សាក​រសជាតិ Top 4ម្ដង​ នៅ​រដូវកាល​នេះ​។

លោក​ Ancelotti បាន​និយាយថា​៖” នៅ​ពេល​នេះ​វា​ជា​ឱកាសដ៏ល្អ​បំផុត​សម្រាប់​យើង​។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​រង់​ចាំ​ដល់​ពេល​ណា​ទៀតទេ​ តែ​ច្បាស់ណាស់​ខ្ញុំ​ចង់​សាក​រសជាតិ​ឡើង​ដល់ Top 4 នៅ​ក្នុង​ការ​ប្រកួត​ពាន​លីគកំពូល​នេះ​ម្ដង​ នៅ​រដូវ​កាល​នេះ​ “។

លោក​បាន​បន្តថា​៖” ចាំ​ប្រកួត​ថ្ងៃ​ព្រហស្បតិ៍​តទល់នឹងក្លឹប West Bromwich Albion ហ្នឹង​យើង​នឹង​ធ្វើឲ្យ​បាន។ យើង​នឹង​ខំ​មើល​ថា តើថា​រស់ជាតិឡើងដល់ Top 4ហ្នឹង​វា​ម៉េច “។

គួរ​បញ្ជាក់​ផង​ដែរថា បើ Everton ប្រកួត​ឈ្នះ West Bromwich Albion នៅ​ថ្ងៃ​​ព្រហស្បតិ៍ ទី០៤ ខែ​មីនា ឆ្នាំ២០២១ ក្លឹប​នេះ​នឹង​ឡើង​ដល់ចំណាត់ថ្នាក់ទី៤ នៅ​ក្នុង​ប្រកួត​ពាន PL មួយ​នេះ៕

Next Post

សាហាវមែណ Man City ឈ្នះ​២១​ប្រកួត​ជាប់​គ្នា ធ្វើ​ឲ្យ​លោក Pep នឹក​ស្មាន​មិន​ដល់

Manchester City បាន​​បន្ថែម​ជ័យជម្នះ​របស់​ខ្លួន បន្ទាប់​ពី​យក​ឈ្នះ Wolves ៤-១ ដែល​ជា​ការ​ឈ្នះ​២១​ប្រកួត​ជាប់​គ្នា​គិត​គ្រប់​កម្មវិធី។ សម្រាប់​ជ័យជម្នះ ៤-១ របស់ Man City បី​គ្រាប់​ចុងក្រោយ​របស់​ពួក​គេ​​រក​បាន​នៅ​១០​នាទី​ចុងក្រោយ​​នៃ​វគ្គ​ទី​ពីរ។ វា​មាន​ន័យ​ថា City មិន​របូត​ពិន្ទុ​សោះ​​ក្នុង​លីគ ចាប់​តាំង​ពី​ស្មើ​ជាមួយ West Brom កាល​ពី​ថ្ងៃ​ទី ១៥ ខែ ធ្នូ ហើយ​ពេល​នេះ​​កំពុង​ដាច់​១៥​ពិន្ទុ​ឈរ​កំពូល​តារាង។ អំឡុង​ពេល​​​២១​ប្រកួត​គិត​​គ្រប់​កម្មវិធី City បាន​ឈាន​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ League Cup, វគ្គ​៨​ក្រុម​ចុងក្រោយ FA Cup និង​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League។ ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ Wolves លោក Pep Guardiola បាន​និយាយ​ថា ​ក្នុង​​ពេល​រដូវ​ត្រជាក់​នៅ​អង់គ្លេស វា​គឺ​​ពេល​លំបាក ប៉ុន្តែ​ City អាច​ធ្វើ​បាន​រឿង​ដ៏​អស្ចារ្យ៕ ​