Ronaldo ​រក​បាន​គ្រាប់​ទី​២០​យប់មិញ​ជួយអោយ Juventus យក​ឈ្នះ Spezia ៣-០​

admin

​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​រក​បាន​១​គ្រាប់​នៅ​យប់មិញ​នេះ ​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Spezia ​ក្នុង​លទ្ធផល ​៣-០ ​នៅ​លីគ​កំពូល​អ៊ីតាលី។

​នៅ​តង់​ទី​១ ​ក្រុម​ Juventus ​មិន​អាច​ធ្វើ​អ្វី​ក្រុម Spezia ​បាន​ឡើយ។ តែ​ឈាន​ដល់​តង់​ទី​២ ​Morata ​រក​បាន​១​គ្រាប់​នៅ​នាទី​៦២ ​មុន​ពេល Chiesa ​ថែម​គ្រាប់​ទី​២​បាន​នៅ​នាទី​៧១។ ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​ Cristiano Ronaldo ​ក៏​ថែម​បាន​១​គ្រាប់​ទៀត​ដែល​ជា​គ្រាប់​ទី​៣ ​ជួយ​ក្រុម Juventus ​ឈ្នះ​ក្នុង​លទ្ធផល ៣-០។

​១​គ្រាប់​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ Ronaldo ​រក​បាន​២០​គ្រាប់​ហើយ​នៅ​លីគ​អ៊ីតាលី។ ​ស្រប​ពេល Juventus ​វិញ​នៅ​លេខ​៣​ក្នុង​តារាង ​ដោយ​ចាញ់​ក្រុម​កំពូល​តារាង Inter Milan ​៧​ពិន្ទុ​ឯ​ណោះ៕

Next Post

Carlos Ancelotti ថា​ Everton ចង់​សាក​រស​ជាតិ​ Top 4 នៅ​ PL ម្ដង​នៅ​រដូវកាល​នេះ

លោក​ Carlo Ancelotti អ្នកចាត់ការ​ក្លឹប​ Everton បាន​និយាយក្រោយ​ប្រកួត​ឈ្នះ​នឹង​ក្លឹប Southampton ក្នុង​លទ្ធផល ១-០ ក្របខ័ណ្ឌ​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ថា ក្លឹប​លោក​ចង់​សាក​រសជាតិ Top 4ម្ដង​ នៅ​រដូវកាល​នេះ​។