លោក Pep guardiola ​ចាត់​ទុក Man Utd ​ជា​គូ​ប្រកួត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត

admin

​Manchester City បាន​​បន្ថែម​ជ័យជម្នះ​របស់​ខ្លួន បន្ទាប់​ពី​យក​ឈ្នះ Wolves ៤-១ ​នៅ​យប់មិញ​ក្នុង​លីគ​កំពូល​អង់គ្លេស ​ដែល​ជា​ការ​ឈ្នះ​២១​ប្រកួត​ជាប់​គ្នា​គិត​គ្រប់​កម្មវិធី។

​ត្បិត​តែ​ធ្វើ​បាន​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​សម្រាប់​លោក Pep Guardiola ​មើល​ឃើញ​ថា​ក្រុម​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ ​ជា​ពិសេស​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៀត​ដែល​សុទ្ធ​តែ​ជា​ការ​ប្រកួត​សំខាន់​ៗ។ ​ខណៈ​ដែល​ប៉ះ Manchester United ​នៅ​ចុង​សប្ដាហ៍​នេះ ​ត្រូវ​បាន​លោក Pep ​ចាត់​ទុក​ជា​ប្រកួត​តានតឹង​មួយ​ជាក់​ជា​មិន​ខាន។

​លោក Pep ​បាន​និយាយ​ថា​៖ “Man Utd ​ជា​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​មើល​និង​តាមដាន​បច្ចុប្បន្ន។ ​យើង​នឹង​មើល​ទៅ​លើ​កំណត់ត្រា​នៅ​ពេល​លីគ​បញ្ចប់ … Man Utd ​ជា​រឿង​សំខាន់​ពេល​នេះ។ ​ម្ចាស់​ពាន​រង្វាន់​គឺ Liverpool ​ពួកគេ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក។ យើង​កំពុង​នៅ​ចំណាត់​ថ្នាក់​ល្អ​មួយ​រដូវ​កាល​នេះ ​យើង​នឹង​ព្យាយាម​បន្ដ។ ​នៅ​សល់​៣៣​ពិន្ទុ​ទៀត​សម្រាប់​យើង​ដើម្បី​រក​”៕

Next Post

Ronaldo ​រក​បាន​គ្រាប់​ទី​២០​យប់មិញ​ជួយអោយ Juventus យក​ឈ្នះ Spezia ៣-០​

​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​រក​បាន​១​គ្រាប់​នៅ​យប់មិញ​នេះ ​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Spezia ​ក្នុង​លទ្ធផល ​៣-០ ​នៅ​លីគ​កំពូល​អ៊ីតាលី។