Real Madrid ចង់​លក់ Varane ទៅ Manchester United យក​​លុយ​ទៅ​ទិញ​តារា​ជើង​ស៊ុត​របស់ PSG ម្នាក់នេះ

admin

Real Madrid ត្រូវ​បាន​រាយការណ៍​​ចង់​លក់​ខ្សែ​ការពារ Raphael Varane ទៅ​ឲ្យ​ Manchester United ក្នុង​រដូវ​ក្ដៅ​នេះ ដើម្បី​បង្កើន​ប្រាក់​១៧៤​​លាន​ផោន​ទុក​ទិញ Kylian Mbappe។

Varane ពេល​នេះ​​​បាន​ឈាន​ដល់​កុងត្រា​១៨​ខែ​​ចុងក្រោយ​របស់​គេ​​ជាមួយ Real ហើយ​អាច​ចាកចេញ​​ពី​ក្លឹប​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​ក្ដៅ​ក្រោយ ប្រសិន​បើ​គេ​​មិន​បន្ត​កុងត្រា​បន្ថែម​ជាមួយ​ក្លឹប។

យោង​តាម​សារព័ត៌មាន​អង់គ្លេស​ឲ្យ​ដឹង​ថា Madrid ហាក់​ពិបាក​ក្នុង​ការ​​បន្ថែម​កុងត្រា​ឲ្យ Varane បន្ត​នៅ Bernabeu ហើយ​ចង់​លក់​គេ​ចេញ​ក្នុង​តម្លៃ​៦១​លាន​ផោន​ ប្រសើរ​ជាង​ឲ្យ​គេ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។ បញ្ហា​រវាង Varane និង Real ចរចា​មិន​ទាន់​ត្រូវ​គឺ​រឿង​ប្រាក់​ឈ្នួល។

ក្នុង​ឱកាស​បែប​នេះ​បាន​ធ្វើ​ឲ្យ​ United មាន​ឱកាស​ល្អ ខណៈ​ពួក​គេ​ចាប់​អារម្មណ៍​កីឡាករ​សញ្ជាតិ​បារាំង​​ជា​យូរ​មក​ហើយ។ ហិរញ្ញវត្ថុ​របស់ Real ពេល​នេះ​មិន​សូវ​ល្អទេ ដូច្នេះ​ពួក​គេ​ចង់​លក់​កីឡាករ​ខ្លះ​ដើម្បី​យក​លុយ​ទៅ​ទិញ Mbappe។ Varane វ័យ​២៧​ឆ្នាំ​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​ក្លឹប​ចង់​​លក់​ចេញ៕ ​

Next Post

លោក Pep guardiola ​ចាត់​ទុក Man Utd ​ជា​គូ​ប្រកួត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត

​Manchester City បាន​​បន្ថែម​ជ័យជម្នះ​របស់​ខ្លួន បន្ទាប់​ពី​យក​ឈ្នះ Wolves ៤-១ ​នៅ​យប់មិញ​ក្នុង​លីគ​កំពូល​អង់គ្លេស ​ដែល​ជា​ការ​ឈ្នះ​២១​ប្រកួត​ជាប់​គ្នា​គិត​គ្រប់​កម្មវិធី។