Tuchel ​ពន្យល់​ហេតុផល​ដក​ Werner ​ពី​ជម្រើស​ដំបូង​ទល់ Man Utd ​

admin

​ក្រុម​តោ​ខៀវ Chelsea ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ប៉ុណ្ណោះ​ក្នុង​លទ្ធផល ​០-០ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ខ្សែ​ប្រយុទ្ធ Timo Werner ​ត្រូវ​បាន​លោក Tuchel ​មិន​ដាក់​ឱ្យ​ចូល​លេង​ជម្រើស​ដំបូង​នោះ​ទេ ខណៈ​ដែល​កីឡាករ​អាល្លឺម៉ង់​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​ថា​កន្លង​មក​តែង​បង្ហាញ​ខ្លួន​ជាប់​រហូត​តែ​ម្ដង។ ​ការ​មិន​ដាក់​លេង​តាំង​ពី​ដំបូង​នេះ ​ត្រូវ​អ្នក​ចាត់ការ​ក្រុម​បញ្ជាក់​ថា​ចង់​ឱ្យ​រូបគេ​សម្រាក​ខ្លះ ព្រោះ​លេង​ជម្រើស​ដំបូង​រហូត​មក​ហើយ។

​លោក Tuchel ​បាន​និយាយ​ទៀត​ថា​៖ “ខ្ញុំ​មើល​ឃើញ​គាត់​ហត់​នឿយ​ហើយ។ យើង​ចង់​ឱ្យ​គាត់​សម្រាក​បន្តិច ​ហើយ​ត្រលប់​មក​ចូល​ជម្រើស​ដំបូង​វិញ​សម្រាប់​ការ​ប្រកួត​ទល់ Liverpool ​”។ ​រំលឹក​ថា​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​នេះ ​តែង​បង្ហាញ​ជម្រើស​ដំបូង​ជាប់​ជា​និច្ច បើ​ទោះ​កន្លង​មក​រូបគេ​លេង​មិន​សូវ​បាន​ល្អ ​ពិបាក​រក​គ្រាប់​បាល់​ក៏​ដោយ៕ប្រភព Goal

Next Post

Real Madrid ចង់​លក់ Varane ទៅ Manchester United យក​​លុយ​ទៅ​ទិញ​តារា​ជើង​ស៊ុត​របស់ PSG ម្នាក់នេះ

Real Madrid ត្រូវ​បាន​រាយការណ៍​​ចង់​លក់​ខ្សែ​ការពារ Raphael Varane ទៅ​ឲ្យ​ Manchester United ក្នុង​រដូវ​ក្ដៅ​នេះ ដើម្បី​បង្កើន​ប្រាក់​១៧៤​​លាន​ផោន​ទុក​ទិញ Kylian Mbappe។