​ក្រុម Inter Milan ​បន្ដ​រក​គ្រាប់​បាល់ ជួយ Inter ​ឈរ​កំពូល​តារាង​

admin

​ក្រុម Inter Milan ​បាន​បន្ដ​ជ័យជម្នះ​លើ​ក្រុម ​Genoa ​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​នា​យប់មិញ​នេះ​។

​ដោយ​៣​គ្រាប់​ដែល​រក​បាន​នោះ ​ធ្វើ​សម្រេច​ដោយ Lukaku  ​១​គ្រាប់ Darmian ​១​គ្រាប់ ​និង Sanchez ​១​គ្រាប់​ទៀត។ ​ដោយ​កីឡាករ​ទាំង​បី​នាក់​ខាង​លើ​នេះ ​សុទ្ធ​តែ​ជា​អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ទាំង​អស់​តែ​ម្ដង។ ​ការ​ធ្វើ​បាន​ល្អ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន ​បាញ់​ទៅ​ក្លឹប​ចាស់ Man Utd ​ថា​បាន​លក់​កីឡាករ​ល្អ​ៗ​ចេញ​ឱ្យ​ទៅ Inter Milan ​អស់​ទៅ​ហើយ។

​ក្រុម​របស់​លោក Conte ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ឈរ​នៅ​កំពូល​តារាង ​ដោយ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ AC Milan ​៤​ពិន្ទុ ​ឆ្លង​កាត់​២៤​ប្រកួត​កន្លង​មក​នេះ៕ប្រភព Dailymail

Next Post

Tuchel ​ពន្យល់​ហេតុផល​ដក​ Werner ​ពី​ជម្រើស​ដំបូង​ទល់ Man Utd ​

​ក្រុម​តោ​ខៀវ Chelsea ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ប៉ុណ្ណោះ​ក្នុង​លទ្ធផល ​០-០ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​។