Gareth Bale ​៖​ខ្ញុំ​ជិត​ដល់​កម្រិត​លេង​ដែល​ខ្លួន​ចង់​បាន​វិញ​ហើយ​

admin

​ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​បញ្ជាក់​ថា​ខ្លួន​ជិត​លេង​បាន​ល្អ ​ដល់​កម្រិត​ដែល​ខ្លួន​ចង់​បាន​វិញ​ហើយ ​ក្រោយ​ពី​ទទួល​បាន​ឱកាស​លេង​ទៀងទាត់​ឡើង​វិញ​។

Bale ​មាន​ឱកាស​បាន​លេង​ជម្រើស​ដំបូង​ឱ្យ​ក្រុម Spurs ​ទល់​ក្រុម Burnley ​កាល​ពី​យប់មិញ​នេះ ​និង​ជួយ​ក្រុម​ឈ្នះ​ក្នុង​លទ្ធផល ​៤-០។ ​ដោយ​ក្នុង​ចំណោម​៤​គ្រាប់​នេះ ​កីឡាករ​ជម្រើស​ជាតិ​វែល​រក​បាន​២​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់​ផង​ដែរ។​ ​ក្រោយ​ពី​ទទួល​បាន​ឱកាស​លេង​ច្រើន ​និង​រក​គ្រាប់​បាល់​បាន​ញឹកញាប់​នេះ​ហើយ ​ទើប​សាមី​ខ្លួន​ថា​បច្ចុប្បន្ន​រូបគេ​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ​ហើយ។

Bale ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​ឱ្យ Spurs ​។ ​ខ្ញុំ​ចាប់​ផ្ដើម​លេង​បាន​ល្អ​ឡើង​វិញ ​ហើយ​វា​ជិត​ដល់​កម្រិត​មួយ​ដែល​ខ្ញុំ​ចង់​បាន​ហើយ។ វា​ត្រូវការ​ពេល​វេលា ដើម្បី​ពង្រឹង​ទាំង​កាយ​សម្បទា ​និង​ទំនុក​ចិត្ត​ក្នុង​នាម​ជា​អ្នក​លេង​នៅ​តំបន់​ប្រយុទ្ធ​ម្នាក់”៕ប្រភព Marca

Next Post

​ក្រុម Inter Milan ​បន្ដ​រក​គ្រាប់​បាល់ ជួយ Inter ​ឈរ​កំពូល​តារាង​

​ក្រុម Inter Milan ​បាន​បន្ដ​ជ័យជម្នះ​លើ​ក្រុម ​Genoa ​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​នា​យប់មិញ​នេះ​។ ​ដោយ​៣​គ្រាប់​ដែល​រក​បាន​នោះ ​ធ្វើ​សម្រេច​ដោយ Lukaku  ​១​គ្រាប់ Darmian ​១​គ្រាប់ ​និង Sanchez ​១​គ្រាប់​ទៀត។ ​ដោយ​កីឡាករ​ទាំង​បី​នាក់​ខាង​លើ​នេះ ​សុទ្ធ​តែ​ជា​អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ទាំង​អស់​តែ​ម្ដង។ ​ការ​ធ្វើ​បាន​ល្អ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន ​បាញ់​ទៅ​ក្លឹប​ចាស់ Man Utd ​ថា​បាន​លក់​កីឡាករ​ល្អ​ៗ​ចេញ​ឱ្យ​ទៅ Inter Milan ​អស់​ទៅ​ហើយ។