De Geaថា Man Utd ត្រូវ​តែ​ខំ​ឲ្យ​ខ្លាំង​ទៀត​ បើ​ចង់​ឈ្នះ​ពាន​លីគ​កំពូល

admin

អ្នកចាំទី​ក្លឹប​ Manchester United កីឡាករ​ David de Gea បាន​និយាយ​ក្រោយ​ប្រកួត​ស្មើ​ក្លឹប​ Chelsea ក្នុង​លទ្ធផល​សូន្យ​ស្មើ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា បើ​ក្លឹប​គេ​ចង់​ឈ្នះ​ពាន​លីគ​កំពូល​អី​ហ្នឹង​ ទាល់​តែ​ខំ​ឲ្យ​ខ្លាំង​ជាង​ហ្នឹង​ទៀត​។

De Gea បាន​និយាយថា​៖” ខ្ញុំ​គិត​ថា​ប្រកួត​ស្មើ​នឹង​ Chelsea ក្នុង​ថ្ងៃ​នេះ​វា​ល្អ​ហើយ​ តែ​បើ​យើង​ចង់​បាន​ល្អ​ជាង​ហ្នឹង​ ចង់​ឈ្នះ​ពាន​ធម្មតា​ ពាន​លីគ​កំពូល​អី​ហ្នឹង​ យើង​ត្រូវ​តែ​ធ្វើ​ម៉េច​ឲ្យ​ឈ្នះ​ក្លឹប​អញ្ចឹង​ៗ ត្រូវ​តែ​ខំ​ឲ្យ​ខ្លាំង​ទៀត​ “។

កីឡាករ​នេះ​បាន​បន្ត​ថា​៖” និយាយ​ទៅ​យើង​អត់​សូវ​មាន​ឱកាស​រក​គ្រាប់​បាល់​ម៉ាន​ទេ ហើយ​យើង​ក៏​មិន​បង្កើត​វា​ដែរ។ យើង​បាត់​ឱកាស​ច្រើន​ដែរ​នៅ​ក្នុង​ប្រកួត​ហ្នឹង​យ៉ាង​ណា​យើង​លេង​ទប់​បាន​ល្អ​។ បើ​ធៀប​នឹង​ Chelsea វិញ​គេ​មាន​ឱកាស​ច្រើន​ណាស់​ តែគេ​ធ្វើ​អត់បានដែរ “។

គួរ​បញ្ជាក់​ផងដែរ​ថា Man Utd កំពុង​ស្ថិត​ក្នុង​ចំណាត់​លេខ២ នៅ​ក្នុង​ការ​ប្រកួតពាន​ Premier League ដោយ​មាន​ ៥០ពិន្ទុ៕

Next Post

Gareth Bale ​៖​ខ្ញុំ​ជិត​ដល់​កម្រិត​លេង​ដែល​ខ្លួន​ចង់​បាន​វិញ​ហើយ​

​ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​បញ្ជាក់​ថា​ខ្លួន​ជិត​លេង​បាន​ល្អ ​ដល់​កម្រិត​ដែល​ខ្លួន​ចង់​បាន​វិញ​ហើយ ​ក្រោយ​ពី​ទទួល​បាន​ឱកាស​លេង​ទៀងទាត់​ឡើង​វិញ​។