លេងបាន ​៦១​​នាទី​អត់​ស៊ី Zidane ដូរខ្សែ​ប្រយុទ្ធ​៣​ខាងលើ​ចេញ​ទាំង​អស់​

admin

ចម្លែក! លេង​៦១​​នាទី​អត់​ស៊ី Zidane ដូរ​ប្រយុទ្ធ​៣​ខាងលើ​ចេញ​ទាំង​អស់​

Madrid បាន​ឱកាស​រក​គ្រាប់​បាល់​តាំងតែ​​វគ្គ​ទី​មួយ​ ប៉ុន្តែ Mariano និង Raphael Varane ធ្វើ​មិន​បាន​សម្រេច។ យ៉ាងណា​ក្រុម​ភ្ញៀវ Sociedad អាច​រក​គ្រាប់​បាន​មុន​នៅ​នាទី​​៥៥ តែត​បញ្ចូល​ទី​ដោយ​កីឡាករ Portu យ៉ាង​ស្អាត។

មើល​ឃើញ​ទម្រង់​លេង​ប្រយុទ្ធ​៣​ខាង​លើ​ដែល​មាន Isco, Mariano និង Asensio មិន​ស៊ី Sociedad លោក Zidane បាន​សម្រេច​ចិត្ត​ប្ដូរ​ពួកគេ​ចេញ​នៅ​នាទី​៦១។ ​វា​ពិត​ជា​បាន​ផល​ ដោយ Vinicius ដែល​ប្ដូរ​ជំនួស Isco បាន​រក​គ្រាប់​តាម​ស្មើ​នាទី​​៨៩។

នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លេង​លើក​ទី​១០០​​សម្រាប់ Vinicius ឲ្យ Madrid។ ក្រុម​លោក Zidane ពេល​នេះ​បន្ត​ស្ថិត​នៅ​លេខ​៣​នៃ​តារាង​ពិន្ទុ La Liga មាន​៥៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​ពីរ Barcelona៕

Next Post

De Geaថា Man Utd ត្រូវ​តែ​ខំ​ឲ្យ​ខ្លាំង​ទៀត​ បើ​ចង់​ឈ្នះ​ពាន​លីគ​កំពូល

អ្នកចាំទី​ក្លឹប​ Manchester United កីឡាករ​ David de Gea បាន​និយាយ​ក្រោយ​ប្រកួត​ស្មើ​ក្លឹប​ Chelsea ក្នុង​លទ្ធផល​សូន្យ​ស្មើ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា បើ​ក្លឹប​គេ​ចង់​ឈ្នះ​ពាន​លីគ​កំពូល​អី​ហ្នឹង​ ទាល់​តែ​ខំ​ឲ្យ​ខ្លាំង​ជាង​ហ្នឹង​ទៀត​។