Everton ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Liverpool ​ហើយ ​និង​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​

admin

​ក្រុម​ Everton ​បាន​យក​ឈ្នះ​លើ​ក្រុម Southampton ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​១​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Richarlison ​ធ្វើ​បាន​សម្រេច​នៅ​នាទី​ទី​៩ ​បាន​ជួយ​ក្រុម Everton ​យក​បាន​៣​ពិន្ទុ​យ៉ាង​សំខាន់​ទៅ​ហើយ​សម្រាប់​ការ​ប្រកួត​មួយ​នេះ។ ​ក្រុម​របស់​លោក Carlo Ancelotti ​ពេល​នេះ​មាន​ពិន្ទុ​៤៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម Liverpool ​ដែរ ​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង។ ខណៈ​ដែល​ក្រុម Everton ​នេះ​ទៀត​សោត ​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​១​ប្រកួត​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​នឹង​ហក់​ឡើង​ដល់​លេខ​៤​ឯ​ណោះ ​បើ​សិន​ប្រកួត​ទី​២៦ ​ឈ្នះ​ទៀត។


​លោក​ Ancelotti ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​កំពុង​មាន​ក្ដី​ស្រមៃ​ដើម្បី​បាន​ចូល​តំបន់ Top4 ​នា​រដូវ​កាល​នេះ។ ​ខណៈ​ដែល​ការ​ស្រមៃ​នេះ​នឹង​ក្លាយ​ជា​ការ​ពិត​មិន​ខាន ​ប្រសិន​បើ​ពួកគេ​បន្ដ​ធ្វើ​បាន​ល្អ​នា​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៀត៕

Next Post

ជំនួបរវាង Manchester United ប៉ះ AC Milan នឹង​មិន​មាន​វត្តមាន Zlatan ទេ ព្រោះ​មូលហេតុ​នេះ

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic នឹង​ត្រូវ​សម្រាក​រយៈពេល​៣​សប្ដាហ៍​ ដោយ​សារ​បញ្ហា​របួស​ភ្លៅ​ខាង​ឆ្វេង។​ នេះ​មាន​ន័យ​ថា គេ​នឹង​ត្រូវ​អវត្តមាន​​ក្នុង​ការ​ប្រកួត​ពាន Europa League ទល់​នឹង​ក្រុម​ចាស់​ Manchester United។