FC Barcelona លុត Sevilla ដល់ផ្ទះ​ ​២-០ ​ឡើង​លេខ​២​ក្នុង​តារាង La Liga ​

admin

ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

Dembele ​នៅ​នាទី​២៩ ​បាន​បើក​ការ​នាំ​មុខ​ទៅ​លើ​ក្រុម Sevilla ​បាន​មុន​១​គ្រាប់​ទៅ​ហើយ។ ខណៈ​ដែល​ក្រុម Sevilla ​វិញ​ព្យាយាម​សម្រុក​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ​នៅ​នាទី​៨៥ Lionel Messi ​ក៏​បន្ដ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ថែម​ទៀត​នៅ​នាទី​៨៥ ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​តែ​ម្ដង។

​ទទួល​បាន​៣​ពិន្ទុ​នេះ​ទៀត ​ក្រុម Barcelona ​បាន​ឡើង​មក​លេខ​២​ក្នុង​តារាង​វិញ​ហើយ ដោយ​ចាញ់​ក្រុម​លេខ​១ Atletico Madrid ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​និង​២​ប្រកួត​ក្នុង​ដៃ៕

Next Post

Juventus ស្មេីយប់មិញជាមួយ Hellas Verona​ ទម្លាក់​ពិន្ទុខ្លូនឯង

ក្រុម​សេះ​បង្កង់ Juventus ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Hellas Verona ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី Serie A ​នា​យប់មិញ​នេះ​។ នា​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​៤៩ ​ប៉ុន្តែ​ឈាន​ដល់​នាទី​៧៧​ក៏​ស្រាប់​តែ Barak ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ។ ​លទ្ធផល ១-១ ​នេះ​មិន​មាន​ការ​ប្រែប្រួល​ទៀត​នោះ​ទេ ពោល​គឺ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។ ​