ការចាប់ឆ្នោតពានរង្វាន់ UEFA Europe League វគ្គ 16​​ ក្រុមចុងក្រោយ Manchester United នឹងត្រូវប៉ះជាមួយខ្ញីចាស់ AC Milan

admin

អតីត​ជើង​ខ្លាំង​លីគ​អង់គ្លេស​ក្លឹប Manchester United នឹង​ត្រូវ​ប៉ះ​អតីត​ជើង​ខ្លាំង​អ៊ីតាលី AC Milan នៅ​ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ នៃ​ក្របខ័ណ្ឌ​លំដាប់​ទី២ អឺរ៉ុប UEFA Europa League។

បិសាច​ក្រហម United បាន​យក​ឈ្នះ​ក្លឹប​អេស្ប៉ាញ Real Sociedad សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង ៤ ទល់​នឹង ០។ ខណៈ AC Milan វិញ​ឡើង​មក​វគ្គ ១៦ក្រុម​ទាំង​ប្រផុតប្រផើយ ដោយ​អតីត​ក្លឹប​យក្ស​អ៊ីតាលី​នេះ លេង​បាន​លទ្ធផល ៣ ទល់​នឹង ៣ ​ជាមួយ​ក្លឹប​ផ្កាយ​ក្រហម​ស៊ែប Crvena zvezda ក្នុង​ប្រកួត​ទាំង​ពីរ​ជើង​នៃ​វគ្គ ៣២ក្រុម Europa League។

ការ​ប្រកួត​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០២១ សម្រាប់​ជើង​ទី១ ហើយ​ជើង​ទី២ វិញ ប្រកួត​វគ្គ​នេះ​នឹង​លេង​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា៕

Next Post

Gareth Bale កាន់តែល្អបន្តិចម្ដងៗក្នុងការលេងអោយមាន់ខ្នាយមាស Tottenham HotSpur

លោក Jose Mourinho ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Gareth Bale ​ចាប់​ផ្ដើម​លេង​ល្អ ​និង​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ហើយ ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​នា​ប៉ុន្មាន​ប្រកួត​មក​នេះ​។