Dele Alli ​លេងល្អហួស​ជួយ Spurs ​អោយឈ្នះ ​Wolfsberger ​៨-១ ​​ទាំង​២​ជើង​

admin

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Wolfsberger ​ក្នុង​លទ្ធផល ៤-០ ​ទៀត​សម្រាប់​ជើង​ទី​២​នៃ​ពាន​រង្វាន់ Europa League ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ ដោយ​សរុប​ទាំង​ពីរ​ជើង​ទៅ ​ឈ្នះ ៨-១។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Spurs ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-១ ​រួច​ទៅ​ហើយ។ ដោយ​ឡែក​នៅ​ជើង​ទី​២​នេះ​ទៀត ​ក្រុម​របស់​លោក Jose Mourinho ​នៅ​តែ​បន្ដ​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​យក​ឈ្នះ​បាន ៤-០ ​ទៀត។ ​ដោយ​៤​គ្រាប់​នោះ​កើត​ចេញ​ពី Dele Alli ​១​គ្រាប់ Carlos Vinicius ​២​គ្រាប់ និង Bale ​១​គ្រាប់។ ​ខ្សែ​ប្រយុទ្ធ Alli ​ក្រៅ​ពី​រក​បាន​១​គ្រាប់​ហើយ ​ក៏​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២​គ្រាប់​ផង​ដែរ។

​ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Spurs ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មុន​គេ​ហើយ។ ខណៈ​ដែល​ការ​ប្រកួត​ដទៃ​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រាត្រី​នេះ ដើម្បី​ស្វែង​រក​១៥​ក្រុម​ផ្សេង​ទៀត៕

Next Post

លោក​ Flick ​៖ Bayern Munich ​បាន​បោះ​ជំហាន​ទៅ​រក​៨​ក្រុម​ចុង​ក្រោយ​ហើយ​ក្នុងកាប្រកួតពានរង្វាន់ UEFA Champions League

​ក្រុម​យក្ស Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Lazio ​ក្នុង​លទ្ធផល ​៤-១ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ទឹក​ដី​អ៊ីតាលី។ ទួល​បាន​ជ័យជម្នះ​ធំ​ធេង​នៅ​ជើង​ទី​១​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Hansi Flick ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ ​នឹង​មិន​ពិបាក​ក្នុង​ការ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នោះ​ទេ។ ​ខណៈ​ដែល​ជើង​ទី​២​ទៀត ​នឹង​ត្រូវ​លេង​នៅ​ទឹក​ដី​អាល្លឺម៉ង់​ផ្ទាល់​ទៀត ​នោះ​ក្រុម Bayern Munich ​កាន់​តែ​មាន​ទំនុក​ចិត្ត​មួយ​កម្រិត​ទៀត​ហើយ។